640206132

អ្នកមិនហាត់ប្រាណ
សូមព្យាយាមធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យមដូចជាការដើរ ៣០ នាទីជារៀងរាល់ថ្ងៃ។ វាអាចជួយប្រព័ន្ធភាពស៊ាំរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

ប្រសិនបើអ្នកមិនហាត់ប្រាណឲ្យបានទៀងទាត់ អ្នកទំនងជានឹងមានជំងឺផ្តាសាយច្រើនជាងអ្នកដែលបានធ្វើ។ លំហាត់ប្រាណ ក៏អាចជួយជម្រុញ និងពង្រឹងដល់សារធាតុគីមីល្អៗរបស់រាងកាយអ្នក ហើយជួយឲ្យអ្នកគេងលក់ស្រួល។ ទាំងពីរនេះគឺល្អសម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក។

របបអាហារមិនគ្រប់គ្រាន់ ឬគ្មានសារធាតុចិញ្ចឹម
ការញ៉ាំ ឬផឹកផ្អែមច្រើនពេក អាចទប់ស្កាត់កោសិកាប្រព័ន្ធភាពស៊ាំ ដែលវាយប្រហារបាក់តេរី។ ផលប៉ះពាល់នេះមានរយៈពេលយ៉ាងហោចណាស់ពីរបីម៉ោង បន្ទាប់ពីទទួលទានភេសជ្ជៈមានជាតិស្ករ។

ផ្ទុយទៅវិញ ចូរបរិភោគផ្លែឈើ និងបន្លែឲ្យបានកាន់តែច្រើន ជាពិសេសអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជាវីតាមីន C និង E beta-carotene និងស័ង្កសី។ ចូរទៅរកផ្លែឈើនិងបន្លែចម្រុះពណ៌ជាច្រើន រួមមានផ្លែល្ហុង ផ្លែឈើជូរៗ ផ្លែប៉ោម ផ្លែទំពាំងបាយជូរក្រហម ខ្ទឹមបារាំងដំឡូងជ្វា ស្ពៃស្ពីណាច និងដំឡូង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង