ការផ្លាស់ប្តូរពីដបបំបៅ ទៅជាការផឹកទឹកដោយពែង ឬកែវនោះ វាពិតជាត្រូវការពេលវេលា ហើយនឹងការគាំទ្រ និងលើកទឹកចិត្ដយ៉ាងច្រើនផងដែរ។ ជាធម្មតា ទារកអាចញ៉ាំទឹកដោយពែងបាននៅអាយុ ៦ ទៅ ៨ ខែ ប៉ុន្តែទារកមួយចំនួនអាចចូលចិត្តការប្រើពែងរហូតដល់គេមានអាយុ ១២ ខែ ឬយូរជាងនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាជារឿងសំខាន់មួយក្នុងការផ្លាស់ប្តូរពីដបបំបៅទៅជាការផឹកទឹកដោយពែង ព្រោះការប្រើដបបំបៅ អ្នកត្រូវចំណាយពេលដើម្បីលាងសម្អាតដបទឹកដោះគោ ឬទឹកផ្លែឈើ ហើយវាអាចបណ្ដាលឲ្យកុមារពុកធ្មេញធ្ងន់ធ្ងរផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឪពុកម្តាយជាច្រើនតែងព្រួយបារម្ភអំពីវិធីក្នុងការផ្លាស់ប្តូរពីដបបំបៅទៅជាការផឹកទឹកដោយពែង ដោយសារការព្រួយបារម្ភក្នុងការផ្លាស់ប្តូរនេះទើបធ្វើឲ្យពួកគេសំរេចចិត្តមិនប្រើពែង ឬកែវតែម្ដង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គន្លឹះទាំងនេះនឹងធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទម្លាប់របស់កូនអ្នក ៖
• ការជ្រើសយកពេលវេលាត្រឹមត្រូវឲ្យកូនញ៉ាំដូចជាពេលញ៉ាំអាហារថ្ងៃត្រង់ និងពេលញ៉ាំទឹកតែពេលល្ងាចជាដើម។
• វាជាគំនិតដ៏ល្អក្នុងការដើរទិញកែវជាមួយកូនរបស់អ្នក ដែលអាចធ្វើឲ្យគេចូលចិត្តពែងណាមួយបាន។
• ចូរដាក់ទឹកដោះអ្នក ឬទឹកដោះគោ បន្ទាប់មកផ្ដល់ឲ្យកូនរបស់អ្នកព្យាយាមញ៉ាំវា។
• អ្នកក៏អាចបង្រៀន ឬប្រាប់ឲ្យបងៗរបស់គេបង្រៀនគេផងដែរ៕