កុមារដែលអាចនិយាយបានយ៉ាងល្អនោះ គឺគេមានអារម្មណ៍ថាមានទំនុកចិត្តទាំងនៅក្នុងថ្នាក់រៀន និងនៅខាងក្រៅ។ អ្នកអាចលើកទឹកចិត្តឲ្យកូនរបស់អ្នកមានអារម្មណ៍ថាមានផាសុកភាពក្នុងការនិយាយ ទោះបីក្នុងស្ថានភាព និងប្រភេទមនុស្សផ្សេងៗគ្នាក៏ដោយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកត្រូវឲ្យកូនអ្នកអនុវត្តន៍ការនិយាយនៅផ្ទះឲ្យបានច្រើនតាមវិធីខាងក្រោមនេះ ៖
អ្នកត្រូវក្លាយជាអ្នកចូលចិត្តស្តាប់
នៅពេលដែលកូនរបស់អ្នកបានប្រាប់អ្នកអំពីរឿងរ៉ាវប្រចាំថ្ងៃរបស់គេនោះ អ្នកត្រូវដាក់ទូរស័ព្ទចុះ ឬបញ្ឈប់ការធ្វើអាហារពេលល្ងាច ហើយយកចិត្តទុកដាក់ស្ដាប់កូនអ្នក។ ប្រសិនបើកូនអ្នកមានអារម្មណ៍ថាគេបាននិយាយបានពាក់កណ្តាលហើយនោះ គេនឹងមានភាពងាយស្រួលដើម្បីនិយាយបន្ដទៀតរហូតចប់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការនិយាយដោយប្រើវេយ្យាករណ៍ និងភាសាឲ្យបានល្អ
អ្នកមិនត្រូវនិយាយចុះឡើងៗដោយគ្មានចុងជួនច្បាស់លាស់នោះទេនៅពេលដែលអ្នកនិយាយជាមួយកូនរបស់អ្នក ព្រោះកុមារចូលចិត្តចម្លងតាមហើយនឹងធ្វើតម្រាប់តាមអ្វីដែលអ្នកនិយាយ ដូច្នេះអ្នកត្រូវទម្លាប់និយាយដោយប្រើវេយ្យាករណ៍ និងភាសាឲ្យបានល្អឲ្យបានល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការកែប្រែកំហុសនៃការបន្លឺសូរសព្ទ និងវេយ្យាករណ៍ឲ្យបានត្រឹមត្រូវ
ប្រសិនបើកូនរបស់អ្នកមានកំហុសនៃការបន្លឺសូរសព្ទនៃពាក្យ ឬក្នុងការបញ្ចេញមតិមួយចំនួនផ្សេងទៀត អ្នកគ្រាន់កែប្រែឲ្យបានត្រឹមត្រូវ ហើយនិយាយប្រាប់កូនអ្នកនូវឃ្លាដែលត្រឹមត្រូវ។
ការជួយបង្កើនការយល់ដឹងនូវពាក្យ
អ្នកអាចប្រើប្រាស់វិធីសាមញ្ញបំផុតក្នុងការពិពណ៌នាវត្ថុតែមួយដោយប្រើពាក្យផ្សេងគ្នាតាមដែលអាចធ្វើបាន។
ការសួរសំណួរបើកចំហរ
ប្រសិនបើអ្នកសួរកូនរបស់អ្នកថា “តើកូនមានភាពរីករាយនៅសាលាឬទេថ្ងៃនេះ?” អ្នកនឹងទទួលចម្លើយត្រឹមតែមួយពាក្យ។ ប៉ុន្តែប្រសិនបើអ្នកសួរថាតើកូនបានធ្វើអ្វីខ្លះបន្ទាប់ពីការសម្រាកនៅថ្ងៃនេះ? ” អ្នកនឹងទទួលបានការពិពណ៌នាអំពីអ្វីដែលបានកើតឡើង។
ការលើកទឹកចិត្តឲ្យកូនអានខ្លាំងៗ
នៅពេលដែលកូនអ្នកកំពុងអានសៀវភៅ ចូរអ្នកចំណាយពេលវេលាអានជាមួយកូនអ្នកជារៀងរាល់ថ្ងៃ៕