ការមានផ្ទៃពោះ គឺជាពេលវេលាដ៏លំបាកមួយរបស់ស្រ្តី ដើម្បីទ្រទ្រង់ការរស់រានមានជីវិតរបស់ខ្លួនឯង និងទារកក្នុងផ្ទៃ។ ការពរពោះកាន់តែធំធ្វើឲ្យអ្នកម្តាយឆាប់ហត់ និងត្រូវការការគេងច្រើនជាងមុន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការមានផ្ទៃពោះបានផ្លាស់ប្តូរមុខងាររាងកាយដែលធ្វើឲ្យស្ត្រីមានការលំបាកក្នុងការគេងយប់ផងដែរ។ អ្នកត្រូវយល់ដឹងពីការផ្លាស់ប្តូរផ្សេងៗគ្នាដែលបានកើតឡើងនៅក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីកំណត់ការគេងឲ្យមានភាពប្រសើរឡើងនោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅត្រីមាសដំបូង ស្ត្រីមានផ្ទៃពោះគួរគេងបែបណា ទើបល្អ?
តើនឹងមានអ្វីកើតឡើង?
ការកើនឡើងនៃអ័រម៉ូនប្រូហ្សេស្តេរ៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ និងអំប្រ៊ីយ៉ុងដែលកំពុងតែលូតលាស់បានធ្វើឲ្យមានការសង្កត់ចុះទៅលើប្លោកនោម ដែលបណ្តាលឲ្យអ្នកម៉ាក់នោមញឹកញាប់។
ភាពតានតឹងនៃអារម្មណ៍ក៏បានកើតឡើងផងដែរ។ អ័រម៉ូនប្រូសេស្តេរ៉ូនបានបណ្តាលឲ្យមានការកើនឡើងនៃការងងុយគេង ជាពិសេសនៅពេលថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើអ្នកម៉ាក់ត្រូវធ្វើដូចម្តេច?
អំឡុងពេលមានផ្ទៃពោះ ១២ សប្តាហ៍ដំបូង អ្នកគួរគេងឲ្យបានគ្រប់គ្រាន់ ហើយអ្នកគួរគេងថ្ងៃផងដែរ។ អ្នកគួរញ៉ាំទឹកឲ្យបានទៀងទាត់ ដើម្បីរក្សាសំណើមដល់ស្បែក ប៉ុន្តែគួរតែបន្ថយមុនពេលចូលគេង។
ចូរជៀងវាងការប្រើពន្លឺខ្លាំងពេកនៅពេលចូលបន្ទប់ទឹកនៅពេលយប់ដែលវាអាចរំខានដល់វដ្តនៃការគេង និងធ្វើឲ្យខួរក្បាលនៅធ្វើការធម្មតា។ អ្នកត្រូវប្រើពន្លឺរាត្រីជំនួសវិញ៕