ភាពអសមត្តភាពក្នុងការបញ្ចេញទឹកកាមរបស់បុរស កើតឡើងនៅពេលដែលបុរសបានឈានដល់ចំណុចកំពូលនៃផ្លូវភេទ ប៉ុន្តែមិនអាចបញ្ចេញទឹកកាមចេញពីលិង្គ ឬបញ្ចេញទឹកកាមតិចតួច ដែលជាហេតុនាំឲ្យបុរសមិនអាចមានសមត្ថភាពក្នុងការមានកូនបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការអសមត្តភាពក្នុងការបញ្ចេញទឹកកាមរបស់បុរសបណ្ដាលមកពីការវះកាត់យកក្រពេញប្រូស្តាត និងកូនកណ្តុរដែលនៅជុំវិញចេញ ឬការវះកាត់យកប្លោកនោមចេញដែលធ្វើឲ្យបុរសមិនអាចផលិតទឹកកាមតទៅទៀតបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងករណីមួយចំនួននៃការអសមត្តភាពក្នុងការបញ្ចេញទឹកកាមរបស់បុរស ទឹកកាមត្រូវបានផលិត ប៉ុន្តែវាបានចូលទៅក្នុងប្លោកនោមនៅក្នុងអំឡុងពេលរួមភេទ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងករណីផ្សេងទៀតនៃការអសមត្ថភាពក្នុងការបញ្ចេញទឹកកាមរបស់បុរស គឺដោយសារតែអសមត្ថភាពក្នុងការផលិតទឹកកាមឲ្យបានគ្រប់គ្រាន់ក្នុងការបញ្ចេញទឹកកាមដោយសារតែភាពមិនប្រក្រតីនៃហ្សែននៃប្រព័ន្ធបន្តពូជ។
មូលហេតុផ្សេងទៀតនៃការអសម្ថតភាពក្នុងការបញ្ចេញទឹកកាមរបស់បុរសរួមមាន ៖
– ស្ទះបំពង់មេជីវិតឈ្មោល
– ថ្នាំមួយចំនួនដែលត្រូវប្រើសម្រាប់ព្យាបាលសម្ពាធឈាមខ្ពស់ ក្រពេញប្រូស្តាតរីកធំ និងជំងឺផ្នែកអារម្មណ៍
– ជំងឺទឹកនោមផ្អែម
– ភាពមិនប្រក្រតីហ្សែននៃប្រព័ន្ធបន្តពូជ
– កង្វះអ័រម៉ូន testosterone
– ជំងឺក្រិនសរសៃឈាម
– ការវះកាត់ក្រពេញប្រូស្តាតដោយឡាស៊ែរ
– ការព្យាបាលដោយវិទ្យុសកម្ម
– ការរងរបួសឆ្អឹងខ្នង៕