កិច្ចការផ្ទះ ឬលំហាត់ មិនត្រឹមតែជាឱកាសឲ្យកូនរបស់អ្នកបានសូត្របន្ថែមទៀតនោះទេប៉ុន្តែ វាក៏ជាឱកាសមួយសម្រាប់អ្នកដើម្បីមានឪកាសបានចូលរួមនៅក្នុងការអប់រំ និងការសិក្សារបស់កូនអ្នកផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានភាពធូររលុងអំពីការបង្រៀនកុមារឲ្យមានទម្លាប់ល្អនៅក្នុងការធ្វើលំហាត់នោះ វាអាចធ្វើឲ្យកូនអ្នកមានលំបាកក្នុងការសម្របខ្លួនទៅនឹងកិច្ចការងារដ៏លំបាកបន្ថែមទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះជាគន្លឹះមួយចំនួន ដើម្បីជួយឲ្យកូនអ្នកមានទម្លាប់ល្អនៅក្នុងការធ្វើលំហាត់ ៖
- ការនិយាយជាមួយគ្រូប្រចាំថ្នាក់ ដើម្បីស្វែងយល់ពីវិធីសាស្រ្តនានា ដែលអ្នកអាចធ្វើបាន។
- ការរៀបចំពេលវេលាសមស្របឲ្យបានទៀងទាត់ដើម្បីធ្វើលំហាត់ ហើយត្រូវកំណត់មិនឲ្យច្រើនពេក ឬតិចពេកនោះទេ។
- អ្នកត្រូវប្រាកដថាគ្រូបង្រៀនបានដាក់កិច្ចការផ្ទះឲកូនអ្នក និងប្រាកដថាកូនអ្នកបានធ្វើកិច្ចការផ្ទះជារៀងរាល់យប់។
- ត្រូវផ្ដល់ទីតាំងសមរម្យឲ្យកូនរបស់អ្នកសម្រាប់ធ្វើលំហាត់ ដែលមានដូចជាសៀវភៅ ប៊ិច ខ្មៅដៃ តុនិងកៅអីដែលមានផាសុខភាព ដើម្បីឲ្យកូនអ្នកមានភាពងាយស្រួលក្នុងការសរសេរ និងមានពន្លឺគ្រប់គ្រាន់។
- អ្នកត្រូវបិទទូរទស្សន៍ វិទ្យុ ទូរស័ព្ទ និងវីដេអូហ្គេម
- អ្នកអាចជួយកូនធ្វើកិច្ចការរួមគ្នា
- សរសើរកូនពេលកូនធ្បើបានល្អ៕