ភាគច្រើននៃការស្ងួតនៃទ្វារមាស ជាសញ្ញានៃការអស់រដូវនៅដំណាក់កាលដំបូង។ តាមការពិត វាមានហេតុផលជាច្រើនទៀតដែលធ្វើឲ្យស្ត្រីវ័យក្មេងបានជួបប្រទះនឹងបញ្ហាភាពស្ងួតទ្វារមាសនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាមូលហេតុថាតើហេតុអ្វីបានជាទ្វារមាសស្ងួត ៖
អ្នកកំពុងមានបញ្ហាស្រ្តស
ភាពតានតឹងបានធ្វើឲ្យមានបញ្ហាសុខភាពជាច្រើន រួមទាំងភាពស្ងួតនៅទ្វារមាសផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការប្រើប្រាស់ថ្នាំមួយចំនួន
ថ្នាំផ្ដាសាយ និងប្រតិកម្មអាលែក៊សីបានធ្វើឲ្យមានភាពស្ងួតនៃភ្នាសទឹករំអិលនៅក្នុងច្រមុះរបស់អ្នក ក៏ដូចជានៅទ្វាមាសផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការប្រើប្រាស់ថ្នាំពន្យារកំណើត
ផលប៉ះពាល់នៃថ្នាំពន្យារកំណើតតាមមាត់បានកាត់បន្ថយការបញ្ចេញទឹករំអិលពីទ្វារមាស ហើយវាអាចមានផលប៉ះពាល់មួយចំនួនផ្សេងទៀតដែលកើតមានឡើងនៅពេលដែលអ្នកទើបចាប់ផ្ដើមថ្នាំពន្យារកំណើត។
អ្នកទើបនឹងសម្រាលកូន
ការសម្រាលកូន និងការបំបៅដោះកូនបានធ្វើឲ្យរាងកាយ និងជីវិតផ្លូវភេទរបស់អ្នកបានផ្លាស់ប្តូរដោយធ្វើឲ្យកម្រិតអ័រម៉ូនអឺស្ត្រូសែនថយចុះ ដែលអ័រម៉ូននេះជាអ្នកបង្កើតទឹករំអិលនៅទ្វារមាស៕