ពេលខ្លះ ការមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ គឺទាក់ទងទៅនឹងជំងឺដែលកើតមានឡើងមុនពេលមានផ្ទៃពោះ។ ប៉ុន្តែ វាអាចមានកត្តាផ្សេងទៀត ដែលរួមចំណែកក្នុងការបង្កឲ្យមានហានិភ័យ ឬគ្រោះថ្នាក់ខ្ពស់នៅក្នុងការមានផ្ទៃពោះរួមមានដូចខាងក្រោមនេះ។
ស្រ្តីមានអាយុច្រើនអាចប្រឈមនឹងហានិភ័យខ្ពស់នៃការមានផ្ទៃពោះ ជាពិសេសនៅពេលដែលមានអាយុច្រើនជាង ៣៥ ឆ្នាំឡើងទៅ។
របៀបរបបក្នុងការរស់នៅមានដូចជាការជក់បារី ផឹកស្រា និងការប្រើប្រាស់គ្រឿងញៀនក៏អាចបង្កជាគ្រោះថ្នាក់សម្រាប់ម្តាយ និងកូនផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រវត្តិនៃជំងឺ ឬបញ្ហាវេជ្ជសាស្រ្ត ជាពិសេសស្រ្តីធ្លាប់ឆ្លងកាត់ការសម្រាលកូនដោយការវះកាត់ការពីមុន ទារកមានទម្ងន់ស្រាល ឬទារកកើតមិនគ្រប់ខែក៏ជាដើមហេតុបង្កឲ្យមានហានិភ័យផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កត្តាហានិភ័យផ្សេងទៀតរួមមានប្រវត្តិគ្រួសារមានជំងឺដែលទាក់ទងនឹងហ្សែន ប្រវត្តិនៃការបាត់បង់ការមានផ្ទៃពោះ ឬទារកស្លាប់បន្ទាប់ពីកំណើត។
លក្ខខណ្ឌជំងឺផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺសម្ពាធឈាមខ្ពស់ និងជំងឺឆ្កួតជ្រូក ហើយនឹងជំងឺដែលទាក់ទងនឹងឈាម ដូចជាការបាត់បង់ឈាម ការឆ្លងមេរោគ ឬស្ថានភាពសុខភាពផ្លូវចិត្តក៏អាចមានបង្កើនហានិភ័យនៃការមានផ្ទៃពោះផងដែរ។
ការមានកូនភ្លោះច្រើន ក៏អាចរួមបញ្ចូលក្នុងករណីនេះផងដែរ៕