ការស្រាវជ្រាវមួយបានបង្ហាញថា ការមានផ្ទៃពោះអំឡុងរយៈពេល ១២ ខែ បន្ទាប់ពីការសម្រាលកូនអាចបណ្ដាលឲ្យមានហានិភ័យដូចជា ៖
ផ្នែកខ្លះ ឬទាំងស្រុងនៃសុកបានរបើកចេញពីជញ្ជាំងផ្នែកខាងក្នុងនៃស្បូនមុនសម្រាលកូន
សុកបាំងមាត់ស្បូន គឺជាសុកដែលបានភ្ជាប់ទៅនឹងផ្នែកខាងក្រោមនៃជញ្ជាំងស្បូនតែផ្នែកខ្ លះឬទាំងស្រុងដែលបាំងលើកស្បូនទាំងមូល ចំពោះស្ត្រីដែលសម្រាលកូនលើកដំបូងដោយការវះកាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ភាពខុសប្រក្រតីនៃកូនលើកទីពីរ
ការរហែកនៃស្បូនចំពោះស្ត្រីសម្រាលកូនតាមទ្វារមាស បន្ទាប់ពីការសម្រាលកូនដោយវះកាត់មានរយៈពេលតិចជាង ១៨ ខែ បន្ទាប់ពីការសម្រាលកូនពីមុន។
លើសពីនេះទៀត ការមានផ្ទៃពោះអំឡុងរយៈពេល ១៨ ខែ បន្ទាប់ពីការសម្រាលកូនអាចបណ្ដាលឲ្យមានហានិភ័យដូចជា ៖
– ទារកមានទម្ងន់មិនគ្រប់គីឡូ
– ទារកមានទំហំតូចជាងធម្មតា
– ការកើតកូនមិនគ្រប់ខែ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកជំនាញខ្លះបានបង្ហាញថា ស្ត្រីដែលមានផ្ទៃពោះញឹកពេកធ្វើឲ្យម្តាយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការជាសះស្បើយពីភាពតានតឹង និងសុខភាពរាងកាយបន្ទាប់ពីការមានផ្ទៃពោះពីមុន។ ឧទាហរណ៍ ការមានផ្ទៃពោះ និងការបំបៅដោះកូនអាចធ្វើឲ្យអ្នកបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗដូចជាជាតិដែក និងហ្វូឡាត។ ប្រសិនបើអ្នកមានផ្ទៃពោះមុនពេលមានការជំនួសនូវសារធាតុចិញ្ចឹមទាំងនោះ វាអាចធ្វើឲប៉ះពាល់ដល់សុខភាពម្ដាយ និងទារកបាន។ ចំពោះការរលាកនៃប្រដាប់បន្តពូជក្នុងអំឡុងពេលមានផ្ទៃពោះមិនទាន់បានជាសះស្បើយទាំងស្រុង មុនពេលដែលអ្នកនឹងមានផ្ទៃពោះក្រោយទៀត៕