ការរហែកសុក គឺជាផលវិបាកដ៏ធ្ងន់ធ្ងរមួយនៃការមានផ្ទៃពោះ នៅពេលដែលមានការរបកសុកពីជញ្ជាំងផ្នែកខាងក្នុងនៃស្បូន មុនពេលសម្រាលទាំងស្រុង ឬផ្នែកខ្លះហើយវាអាចធ្វើឲ្យអុកស៊ីសែន និងសារធាតុចិញ្ចឹមឈប់ផ្ដល់ឲ្យទារក ដោយសារតែមានការហូរឈាមយ៉ាងធ្ងន់ធ្ងរចំពោះម្តាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការរហែកសុក ជាញឹកញាប់កើតឡើងភ្លាមៗ ហើយបើមិនបានព្យាបាលនោះទេ វាអាចធ្វើឲ្យម្តាយ និងទារកស្លាប់បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការរហែកសុកភាគច្រើនកើតមានឡើងនៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ជាពិសេសនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយមុនពេលសម្រាលកូន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សញ្ញា និងរោគសញ្ញានៃការរហែកសុករួមមាន ៖
– ការហូរឈាមទ្វារមាស
– ឈឺពោះ
– ឈឺខ្នង
– ការឡើងរឹងនៃស្បូន
– ស្បូនកន្ត្រាក់ញាប់ជាងធម្មតា។
ការឈឺពោះ និងការឈឺខ្នងជាញឹកញាប់ចាប់ផ្តើមភ្លាមៗ ហើយចំនួននៃការហូរឈាមតាមទ្វារមាសអាចផ្លាស់ប្តូរយ៉ាងខ្លាំង ហើយមិនចាំបាច់ទាក់ទងទៅនឹងរបៀបផ្សេងៗនៃការដាច់រហែកសុកចេញពីជញ្ជាំងផ្នែកខាងក្នុងនៃស្បូន។
វាក៏អាចមានការដាច់រហែកសុក ហើយមិនមានការហូរឈាមតាមទ្វារមាស ប្រសិនបើឈាមនៅកកជាប់នៅផ្នែកខាងក្នុងស្បូនដោយសារសុក។
ក្នុងករណីមួយចំនួន ការដាច់រហែកសុកមានការវិវត្តន៍យឺតៗដោយអ្នកអាចកត់សម្គាល់ឃើញថាមានការហូរឈាមតាមទ្វារមាសតិចៗហើយដាច់ៗ។ ទារកនៅក្នុងផ្ទៃរបស់អ្នកអាចនឹងមិនរីកចំរើនយ៉ាងឆាប់រហ័សដូចដែលអ្នកបានរំពឹងទុក ហើយអាចមានកម្រិតទឹកភ្លោះថយចុះ ឬអាចមានផលវិបាកផ្សេងៗទៀត៕