ខណៈពេលដែលកូនរបស់អ្នកក្លាយជាអ្នកអានដ៏ស្ទាត់ជំនាញ កូនអ្នកអាចនឹងចង់ដឹងនូវអ្វីៗថ្មីៗជាច្រើន ហើយអ្នកត្រូវតែជ្រើសរើសសៀវភៅល្អៗឲ្យកូនរបស់អ្នកអាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បីជួយអ្នកក្នុងការស្វែងរកសៀវភៅល្អៗបាន ៖
 ការស្វែងយល់ពីមុខវិជ្ជាផ្សេងៗគ្នា 
 អ្នកអានបានស្ទាត់ជំនាញបានត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្ដូរសៀវភៅអាននោះ។ អ្នកអាចទៅបណ្ណាល័យ និងហាងលក់សៀវភៅដើម្បីរកមើលសៀវភៅដែលមានផលប្រយោជន៍។  អ្នកត្រូវបណ្ដុះគំនិតកូនអ្នកឲ្យស្រឡាញ់ការអាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
 ការស្វែងរកមនុស្សដែលជោគជ័យ
 អ្នកអាចស្វែងរកឃើញបញ្ជីអ្នកដែលទទួលមេដាយពានរង្វាន់ប្រចាំឆ្នាំ និងអ្នកដែលឈ្នះពានរង្វាន់ផ្សេងៗទៀតនៅលើបណ្ដាញផ្សព្វផ្សាយ។ អ្នកអាចស្វែងរកសៀវភៅ និងអ្នកនិពន្ធដែលល្បីល្បាយពីបណ្ណារក្ស គ្រូបង្រៀន និងឪពុកម្តាយដទៃទៀត។
 ការចែករំលែកនូវវ័យកុមារភាព
 អ្នកអាចស្វែងរកសៀវភៅដែលអ្នកស្រឡាញ់នៅកុមារភាពរបស់អ្នកដល់កូនអ្នក។
 ការស្វែងរកមើលសៀវភៅដែលផ្ដល់ពត៌មាន
 កូនរបស់អ្នកនឹងរីករាយជាមួយការអានសេចក្តីណែនាំសម្រាប់ការផ្ដល់ព័ត៌មានលម្អិតអំពីគំរោងណាមួយ ឬរបៀបណាមួយ ឬអំពីទីក្រុងណាមួយដែលអ្នកនឹងត្រូវធ្វើដំណើរទៅកាន់ទីនោះ៕