ឈាមនៅក្នុងទឹកកាម អាចគួរឲ្យភ័យខ្លាច ប៉ុន្តែភាគច្រើនវាមិនបង្កឲ្យមានភាពធ្ងន់ធ្ងរនោះទេ។ ឈាមនៅក្នុងទឹកកាមមិនមែនជារឿងធម្មតានោះទេ តែជាញឹកញាប់វានឹងបាត់ដោយខ្លួនឯង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងទឹកកាមមានមេជីវិតឈ្មោល និងវត្ថុរាវដែលបញ្ចេញពីក្រពេញប្រូស្តាត និងក្រពេញផ្សេងៗទៀត។ សារធាតុរាវនេះបានលាយជាមួយមេជីវិតឈ្មោលនៅពេលមានការបញ្ចេញទឹកកាមតាមបំពង់បង្ហូរនោម។ ការខូចសសៃឈាមនៅតាមផ្លូវបញ្ចេញទឹកកាម ឬនៅតាមបណ្តោយផ្លូវទឹកនោមនោះអាចធ្វើឲ្យលេចធ្លាយឈាមចូលទៅក្នុងទឹកកាម ឬទឹកនោម ឬទាំងពីរតែម្ដង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាញឹកញាប់ គេមិនអាចរកឃើញមូលហេតុនៃការមានឈាមនៅក្នុងទឹកកាមនោះទេ។ គេច្រើនរកឃើញចំពោះបុរសអាយុក្រោម ៤០ ឆ្នាំដែលភាគច្រើនបណ្ដាលមកពីការឆ្លងមេរោគ។ ការឆ្លងមេរោគជាធម្មតាត្រូវបានអមដោយសញ្ញា និងរោគសញ្ញាដូចជាគ្រុនក្តៅ ការឈឺនៅប្រដាប់ភេទ ឬឈឺនៅពេលនោម ការពិបាកនោម ឬមានឈាមនៅក្នុងទឹកនោម។
សម្រាប់បុរសដែលមានអាយុលើសពី ៤០ ឆ្នាំ ឈាមនៅក្នុងទឹកកាមអាចជាជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែហានិភ័យមានកម្រិតទាប។
មូលហេតុទូទៅនៃការមានឈាមនៅក្នុងទឹកកាមមានដូចជា ៖
- ជំងឺក្លាមីដ្យា
- ការរលាកអេពីឌីម
- ជំងឺរើមនៅប្រដាប់ភេទ
- ជំងឺប្រមះទឹកបាយ
- ការរំខាននៃការរួមភេទ
- ការខានរួមភេទយូរ
- ការរីកធំនៃក្រពេញប្រូស្តាត
- ការរលាកក្រពេញប្រូស្តាត
- ការរងរបួសពងស្វាស
- ការរួមភេទខ្លាំងក្លាពេក
- ការដុះសាច់នៅក្នុងប្លោកនោម បង្ហូរនោម ឬក្រពេញប្រូស្តាត៕