ក្មេងអាយុមួយឆ្នាំ ត្រូវការគេងចំនួន ១៤ ម៉ោង។ ក្មេងអាយុមួយឆ្នាំ ជារឿយៗគេងលក់ប្រហែល ១១ ម៉ោងនៅពេលយប់ រួមទាំងការគេងលក់ពីរដងនៅពេលថ្ងៃ (ដែលអាចនឹងខ្លីជាងនេះបន្តិច)។
ក្មេងអាហុក ១៨ ខែ ត្រូវការគេងប្រហែល ១៣ ទៅ ១៤ ម៉ោង។ រហូតមកដល់ពេលនេះ ដំណេកពេលព្រឹករបស់កូនតូចរបស់អ្នកមិនខុសពីមុនប៉ុន្មាននោះទេ។ គេទំនងជានឹងសម្រាកនៅពេលរសៀលនោះ សម្រាប់រយៈពេលពីរបីឆ្នាំទៀត។ កុមារភាគច្រើនក្នុងអាយុនេះនៅតែគេងប្រហែល ១១ ម៉ោងនៅពេលយប់។
ក្មេងមិនទាន់ចូលរៀន
ក្មេងអាយុពីរឆ្នាំ ត្រូវការគេងពី ១១ ទៅ ១៤ ម៉ោង។ ក្មេងអាយុពីរឆ្នាំ ភាគច្រើនគេងលក់នៅពេលរសៀល ហើយគេងប្រមាណ ១០ ទៅ ១២ ម៉ោងនៅពេលយប់។
ក្មេងអាយុ ៣ ឆ្នាំ អាចនឹងត្រូវការគេងពី ១០ ទៅ ១៣ ម៉ោង។ កូនរបស់អ្នកនៅតែជាក្មេងដែកអាចនៅតែគេងលេងពេលរសៀល ប៉ុន្តែក្មេងខ្លះអាយុនេះគឺគេងលក់យូរម៉ោងផងដែរ។ ជារឿយៗ ពួកគេចូលចិត្តលេងយូរបន្តិចនៅពេលយប់។
កូនធំ
កូនអាយុពី ៤ ទៅ ៥ ឆ្នាំ ត្រូវការគេងប្រហែលពី ១០ ទៅ ១៣ ម៉ោង។ កុមារមួយចំនួនដែលមានអាយុនេះ អាចទទួលបានការគេងរបស់ពួកគេច្រើននៅពេលយប់ ខណៈពេលដែលអ្នកផ្សេងទៀត អាចគេងរយៈពេលមួយម៉ោង ឬពីរម៉ោង នៅពេលរសៀល។ កូនដែលនៅស្ថិតក្នុងថ្នាក់មត្តេយ្យ ឬមានថ្ងៃសកម្មខុសពីធម្មតា អាចត្រៀមខ្លួនរួចរាល់ ដើម្បីចូលគេងមុនម៉ោងធម្មតា។
ក្មេងអាយុ ៦ ទៅ ៨ ឆ្នាំ ត្រូវការគេងពី ៩ ទៅ ១២ ម៉ោងទាំងអស់នៅពេលយប់។ នៅអាយុនេះ, ការគេងថ្ងៃកូនរបស់អ្នក ប្រហែលជាតិច។ ក្មេងខ្លះចាប់ផ្តើមភ័យខ្លាចនៅពេលយប់ ដែលអាចធ្វើឲ្យពិបាកគេងលក់៕