ការសិក្សាមួយពីឆ្នាំ ២០១៤ បានរាយការណ៍ថា ស្ត្រីមានផ្ទៃពោះចំនួន ៥០-៩០ ភាគរយនៅក្នុងសហរដ្ឋអាមេរិកចេះតែឃ្លាននេះឃ្លាននោះខុសធម្មតា អំឡុងពេលមានផ្ទៃពោះ។ ចំណីអាហារដែលស្ត្រីចង់បានមានច្រើនណាស់។
ការសិក្សាខ្លះបានអះអាងថា ស្ត្រីរំពឹងថានឹងមានកូនប្រុសៗ ច្រើនតែចង់ទទួលទានអាហារដែលមានជាតិប្រៃ និងហឹរ ដូចជាដំឡូងបារាំង ហើយថាអ្នកដែលមានកូនស្រី ច្រើនតែចូលចិត្តអាហារផ្អែម ដូចជាការ៉េម និងសូកូឡា។
ទោះជាយ៉ាងណាក៏ដោយ ការឃ្លានអាហារ ទំនងជាតំណាងឲ្យតម្រូវការអាហារបំប៉នរបស់ស្ត្រី។ អ្នកនិពន្ធនៃការស្រាវជ្រាវដូចគ្នានេះបានបង្ហាញពីភាពស្រដៀងគ្នា រវាងអាហារដែលស្ត្រីម្នាក់ស្រេកឃ្លានភ្លាមមុនពេលមានរដូវ និងអ្នកដែលឃ្លានពេលមានផ្ទៃពោះ៕