ចង្កោមរោគសញ្ញាមុនពេលមានរដូវរួមមានការប្រែប្រួលអារម្មណ៍ ការឡើងតឹងនៃសុដន់ ការឃ្លានអាហារ ការអស់កម្លាំង ឆាប់ខឹង និងការធ្លាក់ទឹកចិត្ត។ វាអាចកើតមានចំពោះមនុស្សស្រីបីនាក់ក្នុងចំនោមស្ត្រីបួននាក់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការព្យាបាល និងការផ្លាស់ប្ដូររបៀបរបបក្នុងការរស់នៅអាចជួយកាត់បន្ថយ ឬគ្រប់គ្រងចង្កោមរោគសញ្ញាមុនពេលមានរដូវបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចង្កោមរោគសញ្ញាមុនពេលមានរដូវផ្នែកអារម្មណ៍ និងអាកប្បកិរិយារួមមាន ៖
– ភាពតានតឹង ឬការថប់បារម្ភ
– មានអារម្មណ៍ធ្លាក់ទឹកចិត្ត
– ការមិនស្រួលក្នុងខ្លួន
– ការប្រែប្រួលអារម្មណ៍ និងការឆាប់ខឹង
– ការផ្លាស់ប្តូរចំណង់អាហារ
– ការគេងមិនលក់
– ការគេចចេញពីសកម្មភាពសង្គម
– មានបញ្ហាក្នុងការផ្តោតអារម្មណ៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចង្កោមរោគសញ្ញាមុនពេលមានរដូវផ្នែករាងកាយរួមមាន ៖
– ការឈឺសាច់ដុំ ឬសន្លាក់
– ឈឺក្បាល
– អស់កម្លាំង
– ការឡើងទម្ងន់ដែលទាក់ទងទៅនឹងការចាល់ជាតិទឹក
– ការហើមពោះ
– ការឡើងតឹងនៃសុដន់
– កើតមានមុននៅលើផ្ទៃមុខ
– ការទល់លាមក ឬការរាគរូស។
ការឈឺចាប់ផ្នែកខាងរាងកាយ និងភាពតានតឹងផ្លូវចិត្តបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ស្ត្រី។ សញ្ញា និងរោគសញ្ញាទាំងនោះភាគច្រើននឹងបាត់ទៅវិញក្នុងរយៈពេលបីបួនថ្ងៃមុន។ ប៉ុន្ដែស្ត្រីមួយចំនួនតូចអាចមានចង្កោមរោគសញ្ញាមុនពេលមានរដូវជារៀងរាល់ខែ៕