តើកូនរបស់អ្នកមានការលំបាកក្នុងការគេងដែរឬទេ? អ្នកអាចនឹងមានការលំបាកក្នុងការឲ្យកូនអ្នកចូលគេងឲ្យបានទៀងទាត់ជារៀងរាល់យប់ នោះការផ្លាស់ប្តូររបបអាហារចំពោះកុមារតូចៗអាចមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងជំរុញការចូលគេងរបស់កូនអ្នកបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលជួយជំរុញឲ្យកូនអ្នកឆាប់ចូលគេង ៖
ចេក គឺជាអាហារមួយដែលសំបូរដោយជាតិម៉ាញេស្យូម។ ជាតិម៉ាញ៉េស្យូមអាចជួយបន្ធូរសាច់ដុំ និងអាចជួយឲ្យកូនឆាប់ងងុយគេង។
ទឹកដោះគោ មានអាស៊ីតអាមីណូ ដែលអាចធ្វើឲ្យកូនអ្នកមានអារម្មណ៍ងងុយគេងនៅពេលដែលអ្នកផ្ដល់ឲ្យកូនអ្នកមួយម៉ោងមុនពេលចូលគេង។ឮ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារគ្រាប់ធញ្ញជាតិដែលសម្បូរកាបូអ៊ីដ្រាតអាចជួយផលិតអាំងស៊ុយលីនដែលអាចជួយឲ្យកូនអ្នកឆាប់ងងុយគេង។
សាច់មាន់ ក៏ដូចគ្នានឹងទឹកដោះគោដែរ គឺវាជួយឲ្យកូនឆាប់ងងុយគេង។
សណ្តែក ក៏ជាអាហារដែលអាចជួយឲ្យឆាប់ងងុយគេង និងផ្ដល់អត្ថប្រយោជន៍បន្ថែមនៃសារធាតុចិញ្ចឹម និងជាតិសរសៃ។
ជាតិដែកត្រូវបានរកឃើញនៅក្នុងសាច់គោគ្មានខ្លាញ់ ដែលអាចជួយរក្សាកម្រិតថាមពលដែលមានសុខភាពល្អពេញមួយថ្ងៃ។ លើសពីនេះទៀត សាច់គោគ្មានខ្លាញ់អាចជួយឲ្យកូនអ្នកឆាប់ងងុយគេង៕