ការឈឺចាប់នៅពេលរួមភេទ អាចកើតឡើងដោយសារហេតុផលខុសៗគ្នា ដែលរួមបញ្ជូលទាំងបញ្ហាផ្លូវចិត្តផងដែរ។ ស្ត្រីជាច្រើនតែងតែជួបប្រទះនូវបញ្ហានៃការឈឺចាប់នៅពេលរួមភេទនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការឈឺចាប់នៅពេលរួមភេទ កើតឡើងជាអចិន្ត្រៃយ៍ ឬម្ដងហើយម្ដងទៀត ហើយអាចកើតឡើងមុនពេល ក្នុងអំឡុងពេល ឬក្រោយការរួមភេទ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកមានការឈឺចាប់នៅពេលរួមភេទ អ្នកអាចនឹងមានអារម្មណ៍ថា ៖
– ការឈឺចាប់នៅពេលចាប់ផ្ដើមស៊កបញ្ជូលប្រដាប់ភេទបុរស
– ការឈឺចាប់ សូម្បីតែការស៊កដាក់សំឡីអនាម័យ
– ការឈឺចាប់ថ្មីមួយទៀត បន្ទាប់ពីការឈឺចាប់នៅពេលរួមភេទ
– ការឈឺចាប់ខ្លាំងក្នុងអំឡុងពេលរួមភេទ
– ការឈឺចាប់ដូចជាការរលាក ឬការមុត
– ការឈឺចាប់ខ្ទោកៗ បន្ទាប់ពីការរួមភេទជាច្រើនម៉ោង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកកំពុងជួបប្រទះនឹងបញ្ហាឈឺចាប់នៅពេលរួមភេទម្ដងហើយម្ដងទៀត អ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិត ។ ការព្យាបាល គឺអាស្រ័យទៅលើមូលហេតុ ហើយអាចបំបាត់ ឬកាត់បន្ថយបញ្ហានោះបាន។
ការព្យាបាលបញ្ហានេះអាចជួយឲ្យជីវិតផ្លូវភេទរបស់អ្នកមានភាពស្និទ្ធស្នាលមកវិញ និងអាចជួយផ្នែកអារម្មណ៍របស់អ្នកផងដែរ៕