ចាប់ផ្ដើមបន្តិចម្ដងៗ
អាហារសម្រន់ គឺជាវិធីដ៏ល្អមួយ ដើម្បីឲ្យកូនរបស់អ្នកអាចយកអាហារដាក់ចូលក្នុងមាត់បាន និងមិនហួសដល់ច្រមុះ។ ផ្លែឈើ ឬបន្លែដែលត្រូវបានកាត់វាជាចំណិតតូចៗអាចជួយឲ្យកូនអ្នកមានភាពជាម្ចាស់ការនៅលើការផ្តល់អាហារដោយខ្លួនឯង។ បន្ទាប់មកទៀត អ្នកអាចផ្ដល់នូវអាហារមួយចំនួនដូចជានំបុ័ងអាំង ឬនំសាំងវិចតូចៗដែលកូនអ្នកអាចសាកល្បងញ៉ាំវាដោយប្រើស្លាបព្រា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បង្កើតភាពសប្បាយរីករាយ
វាជារឿងសំខាន់ដើម្បីធ្វើឲ្យពេលវេលាញ៉ាំអាហារក្លាយជាពេលវេលាសប្បាយរីករាយដូចជាការបញ្ចុកអាហារដោយប្រើម្រាមដៃ និងការលើកទឹកចិត្តឲ្យកូនរបស់អ្នកដាក់អាហារចូលក្នុងមាត់របស់អ្នក ហើយអ្នកត្រូវញ៉ាំដោយភាពរីករាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការលេងជាមួយអាហារ
ការលេង និងប៉ះជាមួយអាហារនៅលើចានអាចជួយលើកទឹកចិត្តឲ្យកូនតូចរបស់អ្នកបង្កើតគំនិតច្នៃប្រឌិត។
ធ្វើជាគម្រូឧទាហរណ៍
វាជាវិធីដ៏ល្អបំផុតដើម្បីលើកទឹកចិត្តឲ្យកូនរបស់អ្នកដឹងពីរបៀបញ៉ាំដោយខ្លួនឯងបាន។
ការញុំអាហារដោយម្រាមដៃ គឺជាវិធីដ៏ល្អបំផុត ដើម្បីជួយឲ្យកូនអ្នកអាចគ្រប់គ្រងដៃមាត់បាន។
មិនត្រូវខ្វល់ពីភាពរញ៉េរញ៉ៃ
ប្រសិនបើកូនតូចរបស់អ្នកបង្កើតឲមានភាពរញ៉េរញ៉ៃនៅពេលញ៉ាំដូចជាធ្វើឲ្យអាហារជាប់នៅលើជញ្ជាំង ឬតុនោះ អ្នកមិនត្រូវខឹង ចំពោះភាពរញ៉េរញ៉ៃនោះទេ ព្រោះថាវាអាចធ្វើឲ្យកូនអ្នកបាត់បង់ការព្យាយាមការញ៉ាំអាហារដោយខ្លួនឯង៕