ការមានគភ៌នៅខាងក្រៅស្បូន កើតឡើងនៅពេលដែលមានការបង្កកំណើតនៅកន្លែងមួយផ្សេងទៀតក្រៅពីនៅក្នុងប្រហោងស្បូន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការមានគភ៌នៅខាងក្រៅស្បូននៅពេលដំបូងអាចនឹងមិនបណ្តាលឲ្យមានសញ្ញា ឬរោគសញ្ញាណាមួយឡើយ។ សញ្ញា និងរោគសញ្ញាដំបូងនៃការមានគភ៌នៅខាងក្រៅស្បូនអាចដូចគ្នាទៅនឹងការមានផ្ទៃពោះធម្មតា ដែលមានដូចជាការឡើងតឹងនៃសុដន់ និងការក្អួតចង្អោរជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកធ្វើតេស្តមានផ្ទៃពោះនឹងមានលទ្ធផលវិជ្ជមាន ប៉ុន្តែការមានគភ៌នៅខាងក្រៅស្បូនមិនអាចបន្តបានដូចធម្មតាបាននោះទេ។
សញ្ញា និងរោគសញ្ញាដំបូងនៃការមានគភ៌នៅខាងក្រៅស្បូនអាចមាន ៖
– ការហូរឈាមតិចៗពីទ្វារមាស រួមជាមួយការឈឺពោះ ឬការឈឺចាប់នៅអាងត្រគាកដែលជាសញ្ញាព្រមានដំបូងនៃការមានគភ៌នៅខាងក្រៅស្បូន។
– ប្រសិនបើលេចឈាមចេញពីបំពង់នៃដៃស្បូនអាចបណ្ដាលឲ្យមានអារម្មណ៍ថាឈឺស្ មាឬជំរុញឲ្យមានចលនាពោះវៀនដើរលឿន ហើយវាក៏អាស្រ័យនៅលើទីកន្លែងដែលដក់ឈាម ឬកន្លែងដែលរលាកសរសៃប្រសាទ។
– ប្រសិនបើបំពង់នៃដៃស្បូនរហែក នោះបណ្ដាលឲ្យមានការហូរឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងពោះ ដែលធ្វើឲ្យស្រ្តីមានសញ្ញាដូចជាឈឺក្បាល វិលមុខ និងសន្លប់។
ដូច្នោះប្រសិនបើអ្នកមានសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ អ្នកត្រូវស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់ ឬប្រសិនបើអ្នកមានរោគសញ្ញាដូចជា ៖
– ការឈឺពោះ ឬអាងត្រគាកធ្ងន់ធ្ងរ ហើយមានការហូរឈាមចេញពីទ្វារមាស
– ឈឺក្បាល វិលមុខ និងសន្លប់៕