បើខ្ញុំមានកូនភ្លោះ តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីឲ្យមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅដោះកូនទាំងពីរ?
ស្ត្រីភាគច្រើនបំផុតអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតទឹកដោះ ដើម្បីចិញ្ចឹមកូនភ្លោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់ទឹកដោះឲ្យមានស្ថេរភាព ស្ត្រីជាម្តាយអាចអនុវត្តន៍នូវគន្លឹះខាងក្រោមនេះ ៖
បំបៅដោះកូន
ការចាប់ផ្តើមបំបៅដោះទារកភ្លាមបន្ទាប់ពីកំណើត ហើយយ៉ាងហោចណាស់ ៨ ទៅ ១២ ដងនៅក្នុង ២៤ ម៉ោងដំបូង ដើម្បីជួយបង្កើនការផ្គត់ផ្គង់ទឹកដោះ។
ការបូមសុដន់
ប្រសិនបើអ្នកមិនអាចបំបៅដោះកូនភ្លាមៗបន្ទាប់ពីកំណើតបាននោះទេ។ អ្នកត្រូវធ្វើការពិគ្រោះយោបល់ផ្នែកបំបៅដោះកូនជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើការបូមសុដន់ទាំងពីរនៅពេលតែមួយ។ ការបូមសុដន់ អាចជួយជំរុញក្នុងការផលិតទឹកដោះអ្នកបានផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការផ្លាស់ប្ដូរសុដន់នៅពេលបំបៅ
អ្នកអាចធ្វើការផ្លាស់ប្ដូរសុដន់ពីម្ខាងទៅម្ខាងរវាងទារកទាំងពីររបស់អ្នកនៅពេលបំបៅជារៀងរាល់ ដើម្បីជួយរក្សាការផលិតទឹកដោះឲមានស្ថេរភាពនោះ៕