(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាវិធីសាមញ្ញមួយចំនួន ដើម្បីជួយកុមារឲ្យស្រឡញ់ការចែករំលែក ឬផ្តល់ជាអំណោយទានដល់អ្នកដទៃ ៖
ការជួយកូនអ្នកក្នុងការទិញអំណោយ
អ្នកអាចឲ្យកូនអ្នករកមើលអំណោយនៅលើបណ្ដាញទូរសព្ទ ឬនៅតាមហាងនានា ដើម្បីជួយឲ្យពួកគេដឹងថាតើគេគួរទិញអំណោយប្រភេទណា ហើយមានតម្លៃសមរម្យ។ ការកំណត់ថវិការក្នុងការទិញអំណោយ និងការដើរទិញអំណោយដែលមានតម្លៃសមរម្យនោះបានធ្វើឲ្យកូនអ្នកបានយល់ពីអ្វីដែលជាគោលការណ៍សេដ្ឋកិច្ចពិតប្រាកដនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បង្រៀនកូនឲ្យយល់ពីតម្លៃនៃការចែករំលែក
អ្នកគួរពន្យល់កូនឲ្យបានដឹងអំពីសារៈប្រយោជន៍នៃការចែករំលែក និងការជួយដល់អ្នកដទៃ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការកំណត់ពេលវេលាដ៏ពិសេសណាមួយ ដើម្បីឲ្យកុមារផ្តល់ជាអំណោយដល់អ្នកដទៃ
អ្នកអាចឲ្យកូនអ្នកផ្ដល់អំណោយទាននៅកម្មវិធីំណាមួយដូចជាបុណ្យទាន ឬកម្មវិធីខួបកំណើតជាដើម។
នៅពេលផ្ដល់អំណោយ អ្នកគួរស្នើរសុំឲ្យអ្នកដែលទទួលបានកាដូត្រូវឱប ហើយធ្វើការថ្លែងអំណរគុណដល់កូនអ្នក រួមជាមួយនឹងពាក្យសរសើរផងដែរ៕