ក្នុងនាមជាម្តាយថ្មីថ្មោង នោះអ្នកអាចមានភាពនឿយហត់ខ្លាំង។ ប្រសិនបើកូនអ្នកកំពុងយំនៅម៉ោង ២ ព្រឹក តើអ្នកអាចនឹងគេងលក់នៅពេលយប់សារជាថ្មីម្តងទៀតបានដែរឬទេ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលកូនអ្នកមានអាយុ ៣ ទៅ ៤ ខែដំបូង ទារកភាគច្រើនគេងច្រើនម៉ោងក្នុងម្តងៗ ហើយនៅក្នុងកំឡុងពេលមួយឆ្នាំដំបូង ទារកអាចគេង ១០ ម៉ោងក្នុងមួយយប់។ ដូច្នោះអ្នកអាចគេងបានតាមដែលអ្នកអាចធ្វើទៅបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកធ្វើការបំបៅដោះកូន យុទ្ធសាស្រ្តទាំងនេះអាចជួយឲអ្នកគេងឲ្យបានគ្រប់គ្រាន់រួមមាន ៖
- គេងនៅពេលដែលកូនរបស់អ្នកគេងលក់ដែរ
- កំណត់ពេលឲ្យមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់មកលេងអ្នក និងទារក
- បែងចែកគ្រែក្នុងអំឡុងពេលគេង ហើយទុកឲ្យស្វាមី ឬអ្នកផ្សេងមើលកូនឲ្យ
- ការបែងចែក ឬធ្វើតារាងភារកិច្ចនៅពេលយប់ ជាមួយស្វាមី
- ជួនកាលនៅពាក់កណ្តាលយប់ ការយំ គឺគ្រាន់តែជាសញ្ញានៃការភ្ញាក់មួយស្របក់ប៉ុណ្ណោះ ដូច្នេះ អ្នកអាចសម្រាកសិន ហើយរង់ចាំ ២ ទៅ ៣ នាទី ដើម្បីមើលថាតើមានអ្វីដែលនឹងកើតឡើងនោះ៕