ឡេការពារកម្តៅថ្ងៃ គឺអាចប្រើបានចំពោះទារកដែលមានអាយុ ៦ ខែឬច្រើនជាងនេះ។ ទារកដែលមានអាយុខែតិចជាងនេះ គួរប្រើវិធីផ្សេងៗទៀតនៅក្នុងការការពារពន្លឺព្រះអាទិត្យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទារកដែលមានអាយុ ៦ ខែ ឬច្រើនជាងនេះអាចប្រើឡេការពារកម្តៅថ្ងៃបាន ប៉ុន្តែអ្នកគួរជៀសវាងឲ្យទារកមានការប៉ះពាល់ជាមួយព្រះអាទិត្យក្នុងអំឡុងម៉ោង ១០ ព្រឹកដល់ម៉ោង ២ រសៀល ហើយអ្នកត្រូវស្លៀកសម្លៀកបំពាក់ មួក រួមជាមួយនឹងវ៉ែនតាដើម្បីការពារពន្លឺព្រះអាទិត្យ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើទារកមានអាយុតិចជាង ៦ ខែ អ្នកក៏ត្រូវការពារទារកដោយអ្នកត្រូវស្លៀកសម្លៀកបំពាក់ មួក ជាមួយនឹងវ៉ែនតាដើម្បីការពារពន្លឺព្រះអាទិត្យដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលអ្នកជ្រើសរើសឡេការពារកម្តៅថ្ងៃ អ្នកត្រូវជ្រើសយកឡេការពារកម្តៅថ្ងៃណាដែលមាន SPF យ៉ាងហោចណាស់ ១៥ ហើយអ្នកអាចលាបឡេការពារកម្តៅថ្ងៃឲ្យពេញខ្លួនហើយលាបជារៀងរាល់ ២ ម៉ោងម្ដង ឬជាញឹកញាប់ ប្រសិនបើកូនរបស់អ្នកត្រូវចំណាយពេលវេលានៅក្នុងទឹកយូរ ឬបែកញើសខ្លាំង។
ដើម្បីជៀសវាងការរលាកស្បែក និងភ្នែករបស់ទារក អ្នកត្រូវប្រើឡេការពារកម្តៅថ្ងៃដែលគ្រូពេទ្យបានណែនាំ។ ហើយត្រូវជៀសវាងការប្រើផលិតផលណាដែលរួមបញ្ចូលគ្នារវាងឡេការពារកម្តៅថ្ងៃជាមួយនឹងថ្នាំកាពារកុំឲ្យសត្វល្អិតមកជិត។
អ្នកត្រូវចងចាំថាការរលាកដោយកម្តៅថ្ងៃធ្ងន់ធ្ងរលើទារកមួយចំនួនអាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែកនៅពេលក្រោយក្នុងជីវិត។ ដូច្នោះអ្នកត្រូវចេះការពារទារកដោយជំហានសាមញ្ញៗដើម្បីការពារហានិភ័យនៃការប៉ះពាល់ពន្លឺព្រះអាទិត្យ៕