អ្នកគួរផ្តល់ពេលវេលាឲ្យខ្លួនឯងបានជាសះស្បើយ មុនពេលអ្នកនឹងមានផ្ទៃពោះសារជាថ្មីម្តងទៀតនោះ។
ការជាសះស្បើយផ្នែករាងកាយបន្ទាប់ពីរលូតកូនក្នុងករណីភាគច្រើនត្រូវការរយៈពេលតែ ២ ទៅ ៣ ថ្ងៃ (ឬច្រើនជាងនេះ) ហើយរដ្ដរដូវនឹងវិលត្រឡប់មកវិញក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ ដែលអ្នកអាចនឹងមានផ្ទៃពោះម្ដងទៀតបាន បន្ទាប់ពីការរលូតកូន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណាក៏ដោយ ការរលូតកូនអាចបណ្តាលឲ្យអ្នកមានអារម្មណ៍ថាបាត់បង់អ្វីម៉្យាង ដែលធ្វើឲ្យអ្នក និងដៃគូរបស់អ្នកអាចមានអារម្មណ៍ដូចជាខឹង ទុក្ខព្រួយ បាក់ទឹកចិត្ត ឬមានកំហុស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកបានត្រៀមខ្លួនជាស្រេចសម្រាប់ការមានផ្ទៃពោះម្ដងទៀតក្រោយពីការរលូតកូននោះ អ្នកត្រូវទទួលការប្រឹក្សាពីអ្នកផ្តល់សេវាថែទាំសុខភាព ឬវេជ្ជបណ្ឌិតជំនាញរបស់អ្នក។
ខាងក្រោមនេះ គឺជាការណែនាំមួយចំនួនផងដែរ ៖
ការរលូតកូនម្ដង
អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា អ្នកត្រូវរង់ចាំយ៉ាងហោចណាស់រយៈពេល ៦ ខែ មុននឹងអ្នកព្យាយាមមានគភ៌ម្ដងទៀត នោះគឺដោយសារតែក្រោយរលូតកូនអាចមានផលវិបាកមួយចំនួន ដូច្នោះអ្នកត្រូវរង់ចាំរយៈពេលមួយទើបអាចមានកូនម្ដងទៀតបាន។
ការរលូតកូនពីរដង ឬច្រើនជាងនេះ
ប្រសិនបើអ្នកធ្លាប់មានការរលូតកូនពីរ ឬច្រើនដង នោះអ្នកត្រូវពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ឬវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើតេស្តកំណត់ពីបញ្ហាណាមួយដូចជាការព្យាបាលមុននឹងអ្នកព្យាយាមមានផ្ទៃពោះម្ដងទៀតនោះ៕