គ្រូពេទ្យវះកាត់សុដន់បានបង្ហាញពីការអភិវឌ្ឍជំងឺមហារីកសុដន់ ចំពោះស្ត្រីវ័យក្មេងដែលចូលចិត្តដាក់ទូរសព្ទដៃខ្លួនក្បែរសុដន់ ឬនៅក្នុងអាវទ្រនាប់របស់ពួកគេនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហើយពួកគេក៏បានអះអាងទៀតថា ស្ត្រីគួរតែមានការប្រុងប្រយ័ត្នពីការដាក់ទូរស័ព្ទដៃប៉ះនឹងស្បែកសុដន់ក្នុងរយៈពេលយូរនោះផងដែរ។ វេជ្ជបណ្ឌិតក៏បានបង្ហាញពីការកើនឡើងជំងឺមហារីកសុដន់ចំពោះបុរស ដែលចូលចិត្តរក្សាទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅអាវរបស់ពួកគេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អង្គការសុខភាពពិភពលោកបានចាត់ទុកថា ទូរសព្ទដៃជាភ្នាក់ងារបង្កជំងឺមហារីកផងដែរ។ លោកវេជ្ជបណ្ឌិត Samet ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យកាលីហ្វញ៉ាភាគខាងត្បូង និងជាប្រធានទីភ្នាក់ងារអន្ដរជាតិអង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវមហារីកបាននិយាយនៅក្នុងអត្ថបទរបស់អង្គការសុខភាពពិភពលោកពីកត្តាគ្រោះថ្នាក់មួយចំនួន ដែលយើងត្រូវការការឃ្លាំមើលយ៉ាងខ្លាំងពីទំនាក់ទំនងរវាងទូរស័ព្ទដៃ និងហានិភ័យនៃជំងឺមហារីក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទូរស័ឮព្ទឥតខ្សែបានបដិសេធពីទំនាក់ទំនងរវាងទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ជំងឺមហារីក ដោយពួកគេបានព្យាយាមបង្ហាញថា ការរក្សាទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោមិនបានបណ្តាលឲ្យកើតមានជំងឺមហារីកនៅក្នុងឆ្អឹងត្រគាក ឬប្រដាប់បន្តពូជនោះឡើយ។
ការសិក្សាមួយបានបង្ហាញថា ជាលិកាសុដន់អាចនឹងឆាប់កាន់កើតជំងឺមហារីកដោយសារទូរសព្ទដៃច្រើនជាងជាលិកាផ្សេងទៀតនៅក្នុងរាងកាយ៕