អ្នកអាចជ្រើសយកវិធីដ៏សាមញ្ញមួយចំនួនខាងក្រោមនេះ ដើម្បីបង្កើនឱកាសនៅក្នុងការផលិតមេជីវិតឈ្មោលឲ្យមានសុខភាពល្អ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការអនុវត្តការរួមភេទមានសុវត្ថិភាព គឺជាការកាពារខ្លួនពីការឆ្លងមេរោគដែលឆ្លងតាមរយៈការរួមភេទ មួយចំនួន ដូចជាជំងឺក្លាមីដ្យា និងជំងឺប្រមេះ ដែលវាជាមូលហេតុនៃការគ្មានកូនទាំងបុរស និងស្ត្រី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការបរិភោគរបបអាហារដែលមានសុខភាពល្អ គឺជាការបរិភោគផ្លែឈើ និងបន្លែដែលមានសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជួយបង្កើនសុខភាពមេជីវិតឈ្មោលបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការរក្សាទម្ងន់ដែលមានសុខភាពល្អ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ភាពធាត់ជាផលអវិជ្ជមានមួយដែលប៉ះពាល់ដល់គុណភាពនៃមេជីវិតឈ្មោលដោយអាចធ្វើឲ្យកាត់បន្ថយទាំងចំនួន និងចលនារបស់មេជីវិតឈ្មោល។
• ការគ្រប់គ្រងស្ត្រេស ព្រោះថាស្ត្រេសអាចបន្ថយមុខងារផ្លូវភេទ និងរំខានដល់អ័រម៉ូនដែលត្រូវការដើម្បីផលិតមេជីវិតឈ្មោល។
• បង្កើតឲ្យមានការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។