ទំនុកចិត្ត គឺជាគន្លឹះដើម្បីទទួលបានភាពជោគជ័យរបស់មនុស្សវ័យជំទង់ទាំងនៅក្នុងសាលារៀន សង្គមស កម្មភាពកំសាន្ដ និងនៅក្នុងជីវិតផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បីជួយកសាងទំនុកចិត្តឲ្យកូនរបស់អ្នក ៖
១. ការផ្ដល់ឱកាស
វាមានហេតុផលជាច្រើនដែលអ្នកត្រូវផ្ដល់ឪកាសឲ្យកូនរបស់អ្នកនៅពេលដែលអ្នកឃើញថាពួកគេមានសមត្ថភាពក្នុងការបង្កើតភាពវិជ្ជមាននៅក្នុងជីវិតរបស់គេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
២. តុល្យភាពនៃការគាំទ្រ និងដែនកំណត់
ការស្រាវជ្រាវបានបង្ហាញថា ឪពុកម្តាយដែលមានការគាំទ្រ និងដែនកំណត់ខ្ពស់បានជួយឲ្យកុមារមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ឪពុកម្តាយអាចលើកទឹកចិត្តឲ្យមានឯករាជ្យភាព និងការបង្ហាញពីការស្រឡាញ់ឲ្យបានញឹកញាប់ ដើម្បីឲ្យពួកគេរៀនបង្ហាញពីមតិយោបល់របស់ខ្លួនបាន។
៣. ការបង្រៀនកូនឲ្យមានសមត្ថភាព
ទំនុកចិត្ត គឺចំណេះដឹងមួយដែលអ្នកអាចដោះស្រាយគ្រប់បញ្ហាទាំងអស់ ដូច្នេះវាជាអ្វីដែលអ្នកត្រូវផ្តល់ចំណេះដឹងទាំងនោះទៅឲ្យកូនរបស់អ្នក។ អ្នកត្រូវបង្រៀនកូនអ្នកពីចំណេះដឹងគ្រប់បែបយ៉ាងដោយមិនកំណត់ពីតួនាទីភេទនោះឡើយ ដូចជាអ្នកត្រូវបង្រៀនកូនប្រុសឲ្យចេះពីរបៀបចម្អិនអាហារពេលល្ងាច ការបោកគក់ ការលាងចាន និងការដេរប៉ាក់ ហើយត្រូវបង្រៀនកូនស្រីឲ្យចេះពីរបៀបផ្លាស់ប្តូរសំបកកង់ ការពិនិត្យមើលប្រេងម៉ូតូ ឬរថយន្ត ការផ្លាស់ប្តូរអំពូលភ្លើង ការប្រើប្រាស់ឧបករណ៍ថាមពលជាដើម៕