ការអាន គឺជាជំនាញមួយរបស់កុមារដែលមានអាយុច្រើនគួរចាប់ផ្ដើម។ ចំពោះការចាប់ផ្ដើមការអាននៅអាយុ ៤ ឆ្នាំបានធ្វើឲ្យកុមារមិនមានការចូលរួមល្អ ទោះបីជានៅក្នុងថ្នាក់ដំបូងៗក៏ដោយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាទូទៅ នៅពេលកុមារមានអាយុ ៥ ឆ្នាំនោះកុមារភាគច្រើនចាប់ផ្តើមមានការចូលរួមនៅក្នុងការអានបានយ៉ាងល្អ ហើយនឹងធ្វើការផ្លាស់ប្តូរពីការត្រៀមអានទៅជាការអានយ៉ាងពិតប្រាកដ។
អ្នកមិនត្រូវមានការព្រួយបារម្ភពេកនោះទេ ប្រសិនបើកុមារមិនមានការចាប់អារម្មណ៍ ឬការអនុវត្តន៍តិចតួចនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកត្រូវបង្កើតឲ្យមានភាពសប្បាយរីករាយនៅក្នុងការអាន និងមិនធ្វើឲ្យមានសម្ពាធធ្ងន់ធ្ងរនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គន្លឹះមួយចំនួន ដើម្បីជួយឲ្យកុមារចាប់ផ្ដើមនូវការអានរួមមាន ៖
• ការឲ្យកុមារអានឲ្យបានខ្លាំងៗ ហើយត្រូវយកម្រាមដៃចង្អុលពីអ្វីដែលគេកំពុងតែអាននោះ។
• ការចង្អុលរូបភាពដែលពាក់ព័ន្ធនឹងអ្វីដែលអ្នកបានអានឲ្យកុមារស្ដាប់ផងដែរ។
• ការជ្រើសសៀវភៅដំបូងដ៏សាមញ្ញក្នុងការអានឲ្យបានខ្លាំងៗដែលមានពាក្យកំណត់នៃពាក្យសាមញ្ញៗ។
• ការឲ្យកុមាររៀនកំណត់ចំណាំពាក្យមួយចំនួនដូចជាពាក្យ មួយ នោះ និង។
អ្នកអាចអានពាក្យទាំងនោះឲ្យកុមារងាយស្រួលចាំបាន។
• ការជួយកុមារនៅក្នុងការបញ្ជេញសំឡេងដោយពាក្យសាមញ្ញផ្សេងទៀតដូចជាឆ្មាជាដើម។
• អ្នកត្រូវមានការអត់ធ្មត់ច្រើន និងមិនត្រូវប្រញាប់ប្រញាល់នោះទេ៕