នៅពេលដែលអ្នកខឹង អ្នកអាចដោះស្រាយអារម្មណ៍នៃការខឹងរបស់អ្នកតាមរយៈ ៖
• ការបង្ហាញវាចេញមកក្រៅ
វាគឺជាវិធីនៃការបញ្ចេញកំហឹងរបស់អ្នក ដោយការបង្ហាញចេញនូវបញ្ហារបស់អ្នក ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការបញ្ចេញកំហឹង
អ្នកអាចបញ្ចេញកំហឹងរបស់អ្នកតាមរយៈសកម្មភាពជាច្រើនទៅលើវត្តុអ្វីមួយ ដើម្បីរំងាប់កំហឹងរបស់អ្នកបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការស្ថិតនៅក្នុងភាពស្ងប់ស្ងាត់
បន្ទាប់ពីអ្នកបានធ្វើការបញ្ចញកំហឹងរបស់អ្នកបានរួចហើយនោះ អ្នកត្រូវស្ថិតនៅកន្លែងមួយដែលមានភាពស្ងៀមស្ងាត់ ដើម្បីអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ល្អឡើងវិញ។
• ការជ្រើសយកការបញ្ចេញមតិបែបស្ថាបនា
អ្នកត្រូវបញ្ចប់រាល់បញ្ហារបស់អ្នក និងត្រូវបំពេញនូវអ្វីដែលជាតម្រូវការរបស់អ្នកឲ្យបានច្បាស់ និងមិនត្រូវប៉ះពាល់ដល់អ្នកដទៃ ឬការព្យាយាមឲ្យអ្នកដទៃត្រួតត្រាអ្នកនោះទេ៕