គន្លឹះខាងក្រោមនេះអាចជួយឲ្យស្ត្រីដែលកំពុងព្យាយាមមានផ្ទៃពោះបានសម្រេចនូវក្តីបំណងប្រាថ្នាមួយនេះ ៖
• ការរួមភេទឲ្យបានទៀងទាត់ ៖ អ្នកត្រូវរួមភេទឲ្យបាន ២ ឬ ៣ ដងក្នុងមួយសប្តាហ៍។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• អ្នកត្រូវរួមភេទនៅថ្ងៃដែលជិតការបញ្ចេញពងអូវុល ៖ អ្នកត្រូវរួមភេទជារៀងរាល់ថ្ងៃក្នុងអំឡុងពេលថ្ងៃដែលមានការបញ្ចេញពងអូវុលដែលជាឪកាសនៃការមានគភ៌។
• អ្នកត្រូវមានសុខភាពល្អ ៖ អ្នកត្រូវរក្សាទម្ងន់ដែលមានសុខភាពល្អដែលរួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ការបរិភោគរបបអាហារដែលមានសុខភាពល្អ ការញុំជាតិកាហ្វេអ៊ីនត្រូវមានកំណត់ និងការគ្រប់គ្រងភាពតានតឹង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការធ្វើផែនការមុនពេលមានផ្ទៃពោះ ៖ អ្នកត្រូវទៅជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីធ្វើការវាយតម្លៃសុខភាពទូទៅរបស់អ្នក និងការកំណត់ការផ្លាស់ប្តូរនៃរបៀបរស់នៅ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះឲ្យមានសុខភាពល្អ។
• ការញុាំវីតាមីន ៖ អ្នកត្រូវទទួលយកវីតាមីនជាច្រើនជារៀងរាល់ថ្ងៃដូចជាអាស៊ីតហ្វូលិកដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍របស់ទារក។
• មិនត្រូវជក់បារី ៖ ផ្សែងបារីបានធ្វើឲ្យបាត់បង់ពងអូវុល និងធ្វើឲ្យក្រពេញអូវែខ្សោយ។ ប្រសិនបើអ្នកជក់បារី អ្នកត្រូវបឈ្ឈប់មុនពេលមានផ្ទៃពោះ។
• មិនត្រូវសេពគ្រឿងស្រវឹង ៖ ជាតិអាល់កុលបានធ្វើឲ្យថយចុះឱកាសនៃការមានផ្ទៃពោះ និងអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកបាន។
• មិនត្រូវលេបថ្នាំដោយគ្មានវេជ្ជបញ្ជា ៖ ថ្នាំមួយចំនួនអាចធ្វើឲ្យអ្នកមានការលំបាកក្នុងការមានកូន និងសុវត្ថិភាពនៅពេលមានផ្ទៃពោះ។
• មិនត្រូវប្រើប្រេងរំអិលនៅទ្វារមាស ៖ វាអាចជាកត្តាដែលអាចកាត់បន្ថយការមានកូនបាន។
• មិនត្រូវធ្វើលំហាត់ប្រាណខ្លាំងៗពេក ៖ ការធ្វើលំហាត់ប្រាណនៅក្នុងកម្រិតមធ្យមអាចជួយឲ្យអ្នកឆាប់មានផ្ទៃពោះបាន។ តែផ្ទុយទៅវិញ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការធ្វើលំហាត់ប្រាណ ៥ ម៉ោងមួយសប្តាហ៍ ឬច្រើនជាងនេះអាចធ្វើឲ្យថយចុះឱកាសនៃការមានផ្ទៃពោះ៕