ក្នុងអំឡុងពេល និងបន្ទាប់ពីការមានផ្ទៃពោះ ស្ត្រីជាម្តាយមួយចំនួនបានព្យាយាមញុំទឹកដោះគោឲ្យបានកាន់តែច្រើន
ដោយពួកគេជឿថា ការញុំទឹកដោះគោបានជួយឲ្យមានការផលិតទឹកដោះបានកាន់តែច្រើនសម្រាប់ទារកបៅ។
ប៉ុន្តែ នេះមិនមែនជាការពិតនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការផលិតទឹកដោះបានគ្រប់គ្រាន់សម្រាប់ទារក គឺអាស្រ័យទៅនឹងអាហារូបត្ថម្ភដែលបានមកពីរបបអាហារដែលមានតុល្យភាពល្អ ដែលអ្នកម្តាយទទួលទាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ ដើម្បីជួយឲ្យរាងកាយរបស់អ្នកផលិតទឹកដោះបានគ្រប់គ្រាន់អ្នកត្រូវ ៖
• ប្រាកដថាកូនរបស់អ្នកបានបៅដោះបានត្រឹមត្រូវ
• បំបៅដោះកូនរបស់អ្នកឲ្យបានឆាប់បំផុតបន្ទាប់ពីកំណើត
• បំបៅដោះកូនរបស់អ្នកនៅពេលណាទារកឃ្លាន
• ទទួលយកជំនួយ និងការគាំទ្រពីស្វាមី និងក្រុមគ្រួសារដើម្បីបង្កើនទំនុកចិត្តរបស់អ្នកឲ្យធ្វើការបំបៅដោះកូន
• ការបំបៅដោះជាវិធីងាយស្រួលមួយដើម្បីឲ្យទារកទទួលបានសារធាតុចិញ្ចឹមដ៏សំខាន់មួយចំនួន។
ការបំបៅដោះក៏អាចជួយសម្រកទម្ងន់របស់អ្នកបានផងដែរ។
• ការរៀនអំពីវិធីបំបៅដោះកូននឹងអាចធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តអំពីការផ្គត់ផ្គង់ទឹកដោះ និងសមត្ថភាពរាងកាយរបស់អ្នកក្នុងការផ្តល់ទឹកដោះគ្រប់គ្រាន់សម្រាប់ទារក៕