ទារកដែលកើតមិនគ្រប់ខែ ឬមានទំហំតូចងាយនឹងមានបញ្ហាសុខភាពជាច្រើន។
ទារកដែលកើតមិនគ្រប់ខែ គឺជាទារកដែលកើតនៅមុនសប្តាហ៍ទី ៣៧ នៃការមានផ្ទៃពោះ។ ទារកដែលកើតមិនគ្រប់ខែជាច្រើនដែលអាចមានអាយុខែតិចពេក ឬទំហំតូចពេក អាចធ្វើឲ្យពួកគេពិបាកនឹងរស់
ដែលធ្វើឲ្យទារកទាំងនោះត្រូវការការតាមដានរហូតដល់អាយុបាន ៦ ខែ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បញ្ហាសុខភាពដែលទារកងាយនឹងកើតមានដូចជាបញ្ហាសួត ពិការភាពនៃប្រព័ន្ធប្រសាទ ឬការលូតលាស់មានភាពយឺតយ៉ាវ។
ទាំងនេះមិនមែនជាបញ្ហាសម្រាប់តែទារកមានអាយុខែតិចពេក ឬទំហំតូចពេកនោះទេ ប៉ុន្តែទារកដែលបានស្នាក់នៅក្នុងស្បូនម្ដាយក្នុងរយៈពេលមួយយ៉ាងយូរនោះបានធ្វើឲ្យពួកគេមានសុខភាពល្អជាងទារកដែលកើតមិនគ្រប់ខែ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សញ្ញា និងរោគសញ្ញានៃការកើតកូនមិនគ្រប់ខែមាន ៖
• ការកន្ត្រាក់នៃស្បូនទៀងទា ត់ឬញឹកញាប់ដែលធ្វើឲ្យស្ត្រីមានមានអារម្មណ៍ថាតឹងពោះ
• មានអារម្មណ៍ថាឈឺណែននៅចង្កេះ
• មានអារម្មណ៍ថាមានសម្ពាធនៅអាងត្រគាក ឬពោះផ្នែកខាងក្រោម
• ឈឺចុករមួលនៅក្នុងពោះ
• រាគរូស
• ការហូរឈាមពីទ្វារមាស
• ការហូរទឹករំអិលពីទ្វារមាស
• ការផ្លាស់ប្តូរនៃការហូរទឹករំអិលពីទ្វារមាស៕