សម្រាប់ទារក ការគេងផ្ងារ គឺមានសុវត្ថិភាពបំផុត ដែលវាអាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ភ្លាមៗនៅក្រោមអាយុពីរឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ អ្នកគួរតែដាក់កូនរបស់អ្នកឲ្យគេគេងផ្ងារ ទើបជាការល្អបំផុត។
នៅពេលកូនអ្នកមានអាយុ ៦ ខែដំបូង កន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ទារកគេង គឺការគេងនៅលើគ្រែតូចមួយនៅក្នុងបន្ទប់គេងជាមួយអ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលកូនរបស់អ្នកមានអាយុ ៥ ខែ កូនអ្នកនឹងរៀនរមៀលដែលជាការអភិវឌ្ឍន៍ធម្មតារបស់ទារក នៅពេលនេះហានិភ័យនៃការស្លាប់ភ្លាមៗនៅក្រោមអាយុពីរឆ្នាំបានថយចុះផងដែរ។ កូនរបស់អ្នកអាចនឹងរៀនក្រឡាប់ដោយខ្លួនឯងជាដំបូងសិន បន្ទាប់មក កូនអ្នកនឹងរៀនពីរបៀបផ្ងារមកវិញម្ដងហើយម្តងទៀតបានយ៉ាងឆាប់រហ័ស។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលកូនអ្នកគេង អ្នកអាចឲ្យកូនអ្នករកទីតាំងមានផាសុកភាពសម្រាប់ការគេងដោយខ្លួនឯង។ ពេលខ្លះ កូនអ្នកអាចគេងផ្ដាប់មុខ ប្រសិនបើអ្នកបានភ្ញាក់ឡើងហើយឃើញថាកូនរបស់អ្នកគេងផ្កាប់មុខនោះ អ្នកត្រូវលើកកូនអ្នកឲ្យគេងផ្ងារមកវិញ។
ប៉ុន្តែអ្នកមិនអាចនៅចាំមើលកូនអ្នកជារៀងរាល់នាទីបាននោះទេ ដូច្នោះ អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យមានអ្វីបាំងមាត់ និងច្រមុះរបស់កូនអ្នក ហើយអ្នកត្រូវការពារកូនអ្នកពីផ្សែងបារី ឬផ្សែងផ្សេងៗទៀត ដើម្បីការពារស្លាប់ភ្លាមៗនៅក្រោមអាយុពីរឆ្នាំនោះ៕