អ្នកបានដឹងរួចហើយថា នៅអំឡុងពេលមានផ្ទៃពោះ ស្រី្តប្រឈមមុខនឹងហានិភ័យខ្ពស់ជាច្រើន។ ដូច្នោះ គន្លឹះខាងក្រោមនេះអាចជួយឲ្យអ្នកបង្ការខ្លួនពីការប្រឈមមុខនឹងហានិភ័យខ្ពស់នៃការមានផ្ទៃពោះដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការកំណត់ការមានផ្ទៃពោះ
នៅមុនពេលអ្នកមានគំរោងមានផ្ទៃពោះ អ្នកត្រូវពិគ្រោះជាមួយអ្នកវេជ្ជបណ្ឌិតជំនាញ ដើម្បីចាប់ផ្តើមក្នុងការទទួលទានវីតាមីនជារៀងរាល់ថ្ងៃ ដើម្បីឲ្យអ្នកមានសុខភាពល្អមុនពេលមានផ្ទៃពោះ។ ប្រសិនបើអ្នកមានជំងឺអ្វីមួយ អ្នកត្រូវធ្វើការព្យាបាលជាមុនសិន ដើម្បីរៀបចំសម្រាប់ការមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការថែទាំមុនសម្រាលកូន
អ្នកត្រូវជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិនិត្យសុខភាពអ្នក និងទារកអ្នកជាប្រចាំ។
• ការបរិភោគរបបអាហារដែលមានសុខភាពល្អ
អំឡុងពេលមានផ្ទៃពោះ អ្នកនឹងត្រូវការបន្ថែមទៀតដូចជាអាស៊ីតហ្វូលិក ជាតិកាល់ស្យូម ជាតិដែក និងសារធាតុចិញ្ចឹមដែលសំខាន់ផ្សេងៗទៀត។ អ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញអំពីតម្រូវការអាហារូបត្ថម្ភ ប្រសិនបើអ្នកមានបញ្ហាសុខភាពដូចជាជំងឺទឹកនោមផ្អែមជាដើម។
• ការកើនទម្ងន់
ការកើនទម្ងន់អាចជួយឲ្យទារកមានសុខភាពល្អ ហើយធ្វើឲ្យមានភាពងាយស្រួលក្នុងការស្រកទម្ងន់បន្ទាប់ពីសម្រាលកូន។ អ្នកត្រូវពិគ្រោះជាមួយជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីកំណត់ទម្ងន់របស់អ្នកឲ្យបានត្រឹមត្រូវ។
• ជៀសវាងសារធាតុគ្រោះថ្នាក់
អ្នកត្រូវបញ្ឈប់ការជក់បារី ការសេពគ្រឿងស្រវឹង និងថ្នាំញៀន។ ហើយអ្នកត្រូវទទួលការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ មុនពេលអ្នកចាប់ផ្តើម ឬបញ្ឈប់ការប្រើប្រាស់ថ្នាំណាមួយ៕