ជំងឺព្រាយក្រឡាភ្លើង គឺជាទម្រង់មួយនៃការឡើងសម្ពាធឈាមខ្ពស់ ដែលកើតមានឡើងតែក្នុងអំឡុងពេលមានផ្ទៃពោះ។ ជាធម្មតា ជំងឺនេះបានចាប់ផ្ដើមកើតមានឡើងបន្ទាប់ពីសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះ ដោយវាបង្កឲ្យមានការ លើសសម្ពាធឈាម លើសប្រូតេអ៊ីននៅក្នុងទឹកនោម ហើមដៃ និងហើមមុខ។
ការថែទាំមុនសម្រាលក្រោមការពិនិត្យមើ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) លយ៉ាងដឹតដល់ ពីសំណាក់វេជ្ជបណ្ឌិតជារឿងចាំបាច់ ដែលត្រូវធ្វើការវាយតម្លៃទៅលើសម្ពាធឈាម និងកម្រិតនៃប្រូតេអ៊ីននៅក្នុងទឹកនោម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការធ្វើតេស្តទាំងនេះ គឺដើម្បីប្រើជាមធ្យោបាយដើម្បីកំណត់រោគវិនិច្ឆ័យនៃជំងឺព្រាយក្រឡាភ្លើង។
អ្នកម៉ាក់កំពុងប្រឈនឹងជំងឺព្រាយក្រឡាភ្លើងហើយ ប្រសិនបើ ៖
• ការមានផ្ទៃពោះដំបូង ៖ អាចមានហានិភ័យខ្ពស់ជាងស្ត្រីដែលធ្លាប់មានផ្ទៃពោះ ពី ៦ ទៅ ៨ ដង
• ស្រ្តីដែលមានកូនភ្លោះ ៖ ដែលអាចមានហានិភ័យខ្ពស់ជាងស្ត្រីដែលមានកូនមួយ ពី ២ ទៅ ៥ ដង
• ស្ត្រីដែលធ្លាប់កើតមានជំងឺព្រាយក្រឡាភ្លើងធ្ងន់ធ្ងរ ឬជំងឺព្រាយក្រឡាភ្លើងពីមុន ៖ អាចមានហានិភ័យខ្ពស់ជាងស្ត្រីដែលពុំធ្លាប់កើតមាន ពី ៥០ ទៅ ៦៥ ភាគរយ
• ស្ត្រីដែលបងប្អូនស្រី ឬម្តាយមានជំងឺព្រាយក្រឡាភ្លើង ៖ អាចមានហានិភ័យខ្ពស់ជាងស្ត្រីដែលគ្មាន ពី ៤ ទៅ ៥ ដង
• ស្រ្តីដែលមានផ្ទៃពោះក្រោយអាយុ ៣៥ ឆ្នាំហើយក៏ធ្លាប់មានផ្ទៃពោះ
• ស្ត្រីដែលមានជំងឺលើសឈាមរ៉ាំរ៉ៃ ជំងឺតម្រងនោម ជំងឺទីរ៉ូអ៊ីត ឬជំងឺទឹកនោមផ្អែម ហើយក៏ធ្លាប់មានផ្ទៃពោះ
• ស្រ្តីដែលធ្លាប់មានកូនពង៕