ទារកមានសុវត្ថិភាពបំផុតក្នុងការចាប់ផ្តើមញ៉ាំអាហាររឹង នៅពេលដែលអ្នករង់ចាំរហូតដល់ទារកមានអាយុ ៦ ខែទៅ គឺដោយសារតែ ៖
• ប្រព័ន្ធរំលាយអាហាររបស់ទារកមានភាពរឹងមាំជាងនៅមុនអាយុ ៦ ខែ ដែលអាចបង្ការការឆ្លងមេរោគតាមរយៈចំនីអាហារ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ប្រព័ន្ធការពាររាងកាយរបស់ទារកមានភាពរឹងមាំនៅក្នុងការទប់ទល់នឹងប្រតិកម្មមិនល្អរបស់ចំណីអាហារ។
• ប្រសិនបើអ្នកមានអារម្មណ៍ថាទារកមិនទាន់អាចទទួលយកចំណីអាហារបាននោះ អ្នកត្រូវបន្ថែមការផ្តល់ទឹកដោះឲ្យទារកឲ្យបានច្រើនជាងមុន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើធ្វើការបំបៅដោះទារកដោយទឹកដោះគោ នោះអ្នកត្រូវធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ហើយនឹងមិននឹងព្យាយាមប្ដូរម៉ាកទឹកដោះគោដោយខ្លួនឯងនោះទេ។
ប្រសិនបើអ្នកសម្រេចចិត្តថានឹងចាប់ផ្តើមផ្ដល់ចំណីអាហារដល់ទារកនៅអាយុពី ៤ ទៅ ៦ ខែនោះ អ្នកគួរផ្ដល់តែអាហារដែលរួមមាន ៖
• ផលិតផលដែលផលិតពីទឹកដោះគោ
• អាហារដែលមានសារធាតុដែលផ្សំពីជាតិប្រូតេអីន
• ទឹកផ្លែក្រូច និងទឹកផ្លែឈើ
• ត្រី
• ស៊ុត៕