អ្នកត្រូវផ្ដល់អាហារឲ្យទារកបន្តិចម្ដងៗ ពីព្រោះប្រសិនបើអ្នកព្យាយាមផ្តល់អាហារឲ្យទារកច្រើនពេកនោះ វានឹងអាចធ្វើឲ្យទារកបញ្ឈប់ការញ៉ាំអាហារផ្សេងទៀតបាន។
តើអាហារអ្វីខ្លះដែលជួយឲ្យទារកមានសុខភាពល្អ?
ក្រុមអាហារដែលធ្វើឲ្យទារកមានសុខភាពរួមមាន ៖
• ផ្លែឈើ និងបន្លែ
• នំបុ័ង អង្ករ ដំឡូង
• ផលិតផលដែលផលិតពីទឹកដោះគោ
• សាច់ ត្រី ស៊ុត និងសណ្តែក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាជាការល្អបំផុតនៅក្នុងការជៀសវាងស្ករ អំបិល និងអាហារដែលមានជាតិខ្លាញ់ ឬក្តៅខ្លាំង និងអាហារដែលមានរសជាតិហឺរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទារកមួយចំនួនចូលចិត្តអាហារដែលមានរសជាតិហឺរល្មម ប៉ុន្តែពួកគេមិនញុាំអាហារដែលហឺរខ្លាំងនៅពេលចាប់ផ្តើមដំបូងនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកត្រូវផ្ដល់ទឹកមួយពែងនៅពេលបរិភោគអាហារ។
អ្នកត្រូវផ្ដល់ចំណីអាហារឲ្យទារកឲ្យបានទៀងទាត់ជាមួយនឹងការលើកទឹកចិត្ត ការយកចិត្តទុកដាក់ពោរពេញដោយក្ដីស្រឡាញ់ដូចជាការឱប និងថើបជាដើម៕