ស្ត្រីអាចមានបញ្ហាផ្លូវភេទជាច្រើនដែលអាចធ្វើឲ្យស្ត្រីបាត់បង់ភាពរីករាយនៅក្នុងការរួមភេទ។
បញ្ហាទាំងនោះរួមមាន ៖
• ការបាត់បង់ចំណង់ផ្លូវភេទ
• អសមត្ថភាពនៅក្នុងការរួមភេទ
• ការបាត់បង់ការឈានដល់ចំនុចកំពូល ឬកម្រិតខ្ពស់បំផុតនៃការរួមភេទ
• ការឈឺចាប់នៅពេលរួមភេទ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បញ្ហាទាំងនេះអាចបណ្ដាលមកពីបញ្ហារាងកាយ ឬផ្លូវចិត្តដែលរួមមាន ៖
• បញ្ហារាងកាយអាចរួមមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ឬបញ្ហាអ័រម៉ូន
• ថ្នាំមួយចំនួនក៏អាចជះឥទ្ធិពលចំណង់ និងមុខងារផ្លូវភេទបានដែរ
• ភាពតានតឹងផ្លូវចិត្តដែលទាក់ទងទៅនឹងការងារ និងការថប់បារម្ភដែលអាចរួមមានការធ្លាក់ទឹកចិត្ត ឬការព្រួយបារម្ភអំពីបញ្ហាអាពាហ៍ពិពាហ៍ ឬការទំនាក់ទំនង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំពោះស្ត្រីមួយចំនួន បញ្ហានេះអាចបណ្ដាលមកពីការរងរបួសផ្លូវភេទកន្លងមក។
ចំពោះស្ត្រីដែលមានបញ្ហាផ្លូវភេទម្តងម្កាល គឺជារឿងធម្មតា ប៉ុន្តែប្រសិនបើស្រ្តីមានបញ្ហានេះក្នុងរយៈពេលច្រើនជាង ២ ទៅ ៣ ខែ ឬបង្កឲ្យមានទុក្ខព្រួយចំពោះអ្នក ឬដៃគូអ្នក អ្នកគួរតែទៅជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាពជាបន្ទាន់៕