អ្នកអាចជួយកូនរបស់អ្នកឲ្យរៀនអង្គុយដោយការប្រលែងលេងនៅលើពោះរបស់កូនអ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកត្រូវព្យាយាមឲ្យកូនអ្នកសំលឹងមើលដោយការប្រើពណ៌ចម្រុះ និងប្រដាប់ក្មេងលេង ដែលមានសំលេង ឬដោយការទាញមុខទាញមាត់ដែលគួរឲ្យអស់សំណើច និងការបង្កើតសំឡេង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការជំរុញឲ្យកូនអ្នកសំលឹងមើលនឹងជួយពង្រឹងសាច់ដុំក្បាល ស្មា ក និង ខ្នង។ ការពង្រឹងសាច់ដុំទាំងនេះនឹងជួយឲ្យមានការអភិវឌ្ឍន៍ការគ្រប់គ្រងក្បាលនៅពេលអង្គុយ។
នៅពេលដែលកូនរបស់អ្នកអាចអង្គុយបានជាប់ល្អ អ្នកត្រូវដាក់ប្រដាប់ក្មេងលេង និង វត្ថុផ្សេងទៀត ដើម្បីឲ្យកូនអ្នកឈោងចាប់យករបស់អស់ទាំងនោះ។ ពួកគេនឹងរៀនបង្កើតឲ្យមានតុល្យភាពនៃខ្លួនជាមួយនឹងដៃ។
អ្នកត្រូវនៅជិតកូនអ្នកជានិច្ចនៅពេលដែលកូនអ្នករៀនអង្គុយដើម្បីជៀសវាងការដួល៕