ការផឹកទឹកក្រូចជារៀងរាល់ថ្ងៃ ដោយផឹកមួយថ្ងៃ ១ ឬ ២ កំប៉ុង ងាយនឹងបណ្ដាលឲ្យមានប៉ះពាល់ដល់សុខភាពខ្លាំងណាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាតិផ្អែមសិប្បនិម្មិត និងសារធាតុគីមីដទៃទៀត ដែលមាននៅក្នុងទឹកក្រូច គឺមិនមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ប៉ុន្តែមិនមានភស្តុតាងច្បាស់លាស់ដែលបង្ហាញថា គ្រឿងផ្សំទាំងនេះបណ្តាលឲ្យកើតជំងឺមហារីកនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រភេទមួយចំនួននៃទឹកក្រូចមានវីតាមីន និងសារធាតុរ៉ែមួយចំនួន ដែលមានផលល្អសម្រាប់រាងកាយ ប៉ុន្តែទឹកក្រូចមិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រកទម្ងន់នោះទេ។ ហើយក៏ពុំទាន់មានភស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញពីប្រសិទ្ធភាព និងគុណប្រយោជន៍ចំបងរបស់ទឹកក្រូចណាមួយឡើយ។
ជម្រើសភេសជ្ជៈដែលមានកាឡូរីទាបដែលមានសុខភាពល្អ រួមមានទឹក ទឹកដោះគោ និងតែ ឬកាហ្វេដែលគ្មានជាតិផ្អែម៕