ការប្រើប្រាស់ផលិតផលសម្រាប់ការពារការឆ្លងចៃ គឺមានតម្លៃថ្លៃជាងផលិតផលថែរក្សាសក់ជាធម្មតា ហើយអ្នកត្រូវតែប្រើប្រាស់វាម្តងហើយម្តងទៀត ដើម្បីរក្សាប្រសិទ្ធភាពក្នុងការការពារសក់នោះ កុំឲ្យកើតចៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប៉ុន្តែ វាក៏មិនប្រាកដថានឹងមានប្រសិទ្ធភាពក្នុងការកម្ចាត់ចៃបាន ១០០ ភាគរយនោះដែរ។ ដូច្នោះ អ្នកត្រូវណែនាំកូនអ្នកនូវវិធានការដ៏សាមញ្ញមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងចៃពីមិត្តរួមថ្នាក់រួមមាន ៖
• ជៀសវាងការប៉ះក្បាលនឹងក្បាលជាមួយមិត្តរួមថ្នាក់ ក្នុងអំឡុងពេលលេង និងសកម្មភាពផ្សេងៗទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• មិនត្រូវចែករំលែកសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន ដូចជា មួក កន្សែងបង់ក អាវ ក្រាស់សិតសក់ ច្រាស់ គ្រឿងលំអរសក់ និងកាសជាដើម។
• ជៀសវាងការចែករំលែកកន្លែងដាក់មួក និងសម្លៀកបំពាក់ជាមួយមិត្តរួមថ្នាក់ដែលត្រូវព្យួរជាមួយគ្នា ឬរក្សាទុកនៅក្នុងហិបជាមួយគ្នា។
• ជៀសវាងការគេង ឬលេងជាប់គ្នាខ្លាំងពេក។
• កក់សក់ឲ្យកូនក្រោយពេលមកពីរៀន៕