ធ្មេញរបស់កូនក្មេង ដែលគេហៅថា ធ្មេញទឹកដោះ ជាធម្មតាមានពណ៌សដូចភ្លុក។
នៅពេលធ្មេញទារកប្រែពណ៌ខុសពីធម្មតា វាអាចបណ្ដាលមកពី ៖
• ការមិនបានដុសសម្អាតធ្មេញឲ្យបានគ្រប់គ្រាន់ ព្រោះបាក់តេរីមួយចំនួននៅលើធ្មេញនឹងរីកដុះដាល នៅលើធ្មេញ ដែលអាចនាំឲ្យធ្មេញប្រែពណ៌។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការប្រើប្រាស់ឪសថមួយចំនួន ដូចជា ការប្រើប្រាស់ថ្នាំដែលមានផ្ទុកជាតិដែកដល់ទារក ដូចជាវីតាមីនបន្ថែម ដែលអាចបណ្តាលឲ្យស្នាមប្រឡាក់ខ្មៅនៅលើធ្មេញរបស់ទារក។ ការប្រើប្រាស់ថ្នាំផ្សះ tetracycline អំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យទារកមានធ្មេញប្រែពណ៌ផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការរងរបួសធ្មេញ ឬអញ្ចាញធ្មេញ ក៏អាចបណ្តាលឲ្យប្រែពណ៌ធ្មេញរបស់ទារកទៅជាពណ៌ផ្កាឈូក ឬពណ៌ប្រផេះ។
• បញ្ហាហ្សែន ក៏អាចនាំឲ្យធ្មេញទារកប្រែពណ៌។
• ការប្រើប្រាស់ហ្វ្លុយអូរ៉ាយច្រើនហួសហេតុពេក អាចបង្កើនហានិភ័យនៃការវិវត្តន៍នៃពណ៌ធ្មេញរបស់ទារកបានដែរ។
• ការកើតជំងឺខាន់លឿង ចំពោះទារកទើបនឹងកើតអាចធ្វើឲ្យទារកមានធ្មេញពណ៌បៃតង។
• ជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជា ការឆ្លងមេរោគរីករាលដាល ចំពោះទារកអាចបណ្ដាលឲ្យធ្មេញរបស់ទារកប្រែពណ៌ ព្រមទាំងជំងឺរលាកថ្លើម និងជំងឺបេះដូងក៏មានផលប៉ះពាល់ដូចគ្នានេះដែរ៕