ប្រសិនបើកូនអ្នកអាយុ ៣ ឬ ៤ ឆ្នាំហើយនៅតែនិយាយមិនទាន់ច្បាស់នោះ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការពិនិត្យ ព្រោះវាគឺជាសញ្ញាដំបូងនៃការពន្យាការអភិវឌ្ឍន៍ក្នុងការនិយាយរបស់កុមារ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើទោះបីជាកុមារត្រូវការការអភិវឌ្ឍន៍ និងការរីកលូតលាស់ដោយខ្លួនឯង ប៉ុន្តែអ្នកក៏ត្រូវចូលរួមក្នុងការអភិវឌ្ឍន៍កុមារដូចជា ៖
• ការបង្រៀនឲ្យកុមារចេះនិយាយយ៉ាងហោចណាស់ ៥០ ពាក្យ
• ការបង្រៀនភ្ជាប់ពាក្យចូលគ្នាដូចជា ពែងរបស់ខ្ញុំ ឬគ្មានទឹកជាដើម
• ការបង្រៀនឲ្យកុមារនិយាយច្បាស់ល្មមគ្រប់គ្រាន់ សម្រាប់ឪពុកម្តាយអាចយល់បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះកុមារដែលមានអាយុ ៣ ឆ្នាំ អ្នកត្រូវ ៖
• ការបង្រៀនឲ្យកុមារនិយាយឲ្យបាន ២៥០ ទៅ ៥០០ ពាក្យ ឬច្រើនជាងនេះ
• ការបង្រៀនឲ្យកុមារនិយាយពាក្យ ៣ និង ៤ ចូលគ្នា
• ការបង្រៀនឲ្យកុមារចេះប្រើប្រាស់សព្វនាមឲ្យបានត្រឹមត្រូវ ដូចជា ខ្ញុំ ឬ អ្នក ជាដើម
• ការបង្រៀនឲ្យកុមារចេះនិយាយឈ្មោះ
• ការបង្រៀនឲ្យកុមារនិយាយឲ្យច្បាស់គ្រប់គ្រាន់សម្រាប់អ្នកដទៃអាចយល់បាន៕