គ្រូពេទ្យមានឧបករណ៍ និងវិធីសាស្រ្តព្យាបាលជាច្រើនសម្រាប់ការព្យាបាលជំងឺមហារីក ហើយជម្រើសក្នុងការព្យាបាលជំងឺមហារីករួមមាន ៖
• ការវះកាត់ គឺជាការវះកាត់ផ្នែកណាមួយដែលជាជំងឺមហារីកចេញតាមដែលអាចធ្វើទៅបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការព្យាបាលដោយគីមី គឺជាប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាមហារីក។
• ការព្យាបាលដោយវិទ្យុសកម្ម គឺជាប្រើប្រាស់កាំរស្មីដែលមានថាមពលខ្ពស់ដើរដោយថាមពល ដូចជាកាំរស្មីអ៊ិចដើម្បីសម្លាប់កោសិកាមហារីក។
• ការវះកាត់ប្តូរកោសិកាដើម គឺជាការវះកាត់ប្តូរខួរឆ្អឹង ព្រោះខួរឆ្អឹងស្ថិតនៅខាងក្នុងឆ្អឹងដែលជាកន្លែងបង្កើតកោសិកាឈាមចេញពីកោសិកាឈាមដើម។ ការវះកាត់ប្តូរកោសិកាដើមអាចប្រើកោសិកាដើមរបស់អ្នកជំងឺខ្លួនឯង ឬកោសិកាដើមអ្នកផ្ដល់ឲ្យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការព្យាបាលដោយប្រើប្រព័ន្ធភាពស៊ាំងរាងកាយ គឺជាការបង្កើនប្រព័ន្ធភាពស៊ាំរាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយ ព្រោះជាធម្មតាប្រព័ន្ធភាពស៊ាំរាងកាយមិនអាចធ្វើសម្គាល់កោសិកាមហារីកបាននោះទេ។ ដូច្នោះ ការព្យាបាលដោយប្រើប្រព័ន្ធភាពស៊ាំរាងកាយអាចជួយឲ្យប្រព័ន្ធការពាររាងកាយអាចកត់សម្គាល់កោសិកាមហារីក និងវាយប្រហារវាបាន។
• ការព្យាបាលដោយអ័រម៉ូន គឺជាការយកអ័រម៉ូនមួយចំនួនចេញពីរាងកាយ ឬទប់ស្កាត់ផលប៉ះពាល់របស់វាដែលបណ្តាលឲ្យកោសិកាមហារីកបញ្ឈប់ការរីកលូតលាស់ ព្រោះប្រភេទនៃជំងឺមហារីកមួយចំនួនត្រូវបានជំរុញដោយអ័រម៉ូនក្នុងរាងកាយដូចជាជំងឺមហារីកសុដន់និងមហារីកក្រពេញប្រូស្តាត។
• ការព្យាបាលដោយថ្នាំ គឺជាការផ្តោតទៅលើភាពមិនប្រក្រតីនៃកោសិកាមហារីកដែលរស់រានមានជីវិត។
• ការសាកល្បងព្យាបាល គឺជាការសិក្សាដើម្បីស៊ើបអង្កេតវិធីថ្មីក្នុងការព្យាបាលជំងឺមហារីក៕