ការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ គឺជាការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បាន សូម្បីតែស្ត្រីដែលមានហានិភ័យនៃជំងឺមហារីកសុដន់ខ្ពស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះគឺជាជំហានងាយៗ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់មានដូចជា ៖
• កំណត់ការសេពគ្រឿងស្រវឹង ៖ អ្នកមិនត្រូវសេពគ្រឿងស្រវឹងដូចជាស្រាបៀរ ឬស្រា លើសពីមួយកែវក្នុងមួយថ្ងៃនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• មិនត្រូវជក់បារី ៖ ការជក់បារីនឹងធ្វើឲ្យស្រ្តីប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់ ជាពិសេសចំពោះស្ត្រី ដែលជិតអស់រដូវ។
• ការគ្រប់គ្រងទម្ងន់ ៖ ការលើសទម្ងន់ ឬធាត់អាចកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់ ជាពិសេសបន្ទាប់ពីអស់រដូវ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការធ្វើលំហាត់ប្រាណ ៖ វាអាចជួយគ្រប់គ្រងទម្ងន់ឲ្យមានសុខភាពល្អ ហើយក៏អាចជួយការពារជំងឺមហារីកសុដន់បានផងដែរ។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ គួរធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ ឬយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
• ការបំបៅដោះកូន ៖ ដើរតួនាទីក្នុងការបង្ការជំងឺមហារីកសុដន់។ ការបំបៅដោះកូនកាន់តែយូរប្រសិទ្ធភាពការពារកាន់តែខ្ពស់។
• ជៀសវាងការប៉ះពាល់ទៅនឹងកាំរស្មីវិទ្យុសកម្ម និងការបំពុលបរិស្ថាន ដូចជាការធ្វើសីធីស្កែន អ្នកគួរកាត់បន្ថយការប៉ះពាល់ដោយមានការធ្វើតេស្តបែបនេះ ប្រសិនបើមិនចាំបាច់។
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការប៉ះពាល់ទៅនឹងសារធាតុគីមីដែលបានរកឃើញនៅក្នុងកន្លែងធ្វើការមួយចំនួន ការប៉ះពាល់ផ្សែង សាំង និងកន្លែងថែទាំរថយន្តក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់បានផងដែរ៕