ការព្យាបាលធ្មេញអាចធ្វើឡើងបានគ្រប់ពេល នៅក្នុងអំឡុងពេលមានផ្ទៃពោះ។ ទោះជាយ៉ាងណា ពេលវេលាដ៏ល្អបំផុតដើម្បីទទួលការព្យាបាលធ្មេញ នៅក្នុងអំឡុងពេលមានផ្ទៃពោះ គឺស្ថិតនៅក្នុងត្រីមាសទី ២ គឺចាប់ពីសប្តាហ៍ទី ១៤ ដល់សប្ដាហ៍ទី ២០។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយសារនៅពេលនេះ ការអភិវឌ្ឍន៍នៃសរីរាង្គរបស់ទារកត្រូវបានបញ្ចប់ និងហានិភ័យនៃផលប៉ះពាល់ គឺមានកម្រិតទាប។ ការស្រាវជ្រាវក៏បានបង្ហាញថា ស្ត្រីដែលបានដកធ្មេញ ឬទទួលការព្យាបាលធ្មេញនៅក្នុងកំឡុងត្រីមាសទី២ គឺមិនបានបណ្ដាលឲ្យកើតមានបញ្ហានៅពេលសម្រាលនោះទេ។ លើសពីនេះទៀតការចង្អោរ និងការមិនស្រួលខ្លួននឹងថយចុះនៅក្នុងកំឡុងត្រីមាសទី ២ ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកត្រូវចងចាំថា ប្រសិនបើអ្នកមានការឈឺចាប់ ឬហើមនៅក្នុងមាត់ អ្នកត្រូវទទួលការព្យាបាលជាបន្ទាន់។ ផលវិបាកនៃការមិនព្យាបាលនៃការឆ្លងមេរោគនៅក្នុងអំឡុងពេលមានផ្ទៃពោះ អាចមានការប្រឈមនៃការប្រើប្រាស់ថ្នាំ ក្នុងកំឡុងពេលការព្យាបាលធ្មេញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទន្ដពេទ្យនឹងតាមដានយ៉ាងប្រុងប្រយ័ត្ននៃការប្រើប្រាស់ថ្នាំផ្សះ ឬការប្រើថ្នាំការឈឺចាប់ចំពោះអ្នកម៉ាក់៕