អ្នកត្រូវពិគ្រោះជាមួយអ្នកជំនាញខាងជំងឺតំណរពូជ ប្រសិនបើ ៖
• អ្នកមានអាយុ ៣៥ ឆ្នាំ ឬចាស់ជាងនេះ ព្រោះអ្នកអាចមានកូនដែលមានភាពមិនប្រក្រតីនៃក្រូម៉ូសូម ដូចជាហានិភ័យនៃជំងឺ down syndrome គឺកើនឡើងទៅតាមអាយុ។ ឧទារហណ៍ ស្ត្រីមានផ្ទៃពោះនៅអាយុ ៣០ ឆ្នាំ អាចមានឱកាស ១ ក្នុង ៩០០ ករណី។ ចំពោះ ស្ត្រីមានផ្ទៃពោះនៅអាយុ ៣៥ ឆ្នាំអាចមានឱកាស ១ ក្នុង ៣៥០ ករណី ហើយស្ត្រីអាចអាចមានឱកាស ១ ក្នុង ១០០ ករណី នៅអាយុ ៤០ ឆ្នាំ ហើយអាចអាចមានឱកាស ១ ក្នុង ៣០ ករណី នៅអាយុ ៤៥ ឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អ្នក ស្វាមីអ្នក កូនមួយ ឬច្រើន ឬសមាជិកគ្រួសារណាមួយផ្សេងទៀតមានជំងឺហ្សែន ពិការភាពពីកំណើត ឬពន្យារពេលការអភិវឌ្ឍន៍។
• អ្នក ឬស្វាមី ធ្លាប់មានការពិនិត្យរកការផ្ទុកហ្សែន ដែលបង្ហាញថាកូនអ្នកអាចទទួលបានជំងឺហ្សែន។
• ស្វាមីអ្នក គឺជាបងប្អូនជីដូនមួយ ឬមានជាប់សាច់ឈាម ជាមួយអ្នកដែលមានជំងឺហ្សែន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ធ្លាប់មានប្រវត្តិទារកស្លាប់ក្នុងផ្ទៃ រលូតកូន ៣ ដង ឬច្រើនជាងនេះដែលមិនស្គាល់មូលហេតុ ឬទារកកើតមកស្លាប់។
• អ្នកបានទទួលការព្យាបាលដោយសារធាតុគីមី ឬមានជំងឺ ដូចជាជំងឺឆ្កួតជ្រូក ឬជំងឺទឹកនោមផ្អែមដែលអាចជះឥទ្ធិពលទៅលើសុខភាពរបស់ទារក ឬការប្រើប្រាស់ថ្នាំដែលអាចប៉ះពាល់ដល់សុខភាពរបស់ទារក។
• អ្នកអាចត្រូវបានប៉ះពាល់ទៅនឹងសារធាតុដែលអាចបង្កឲ្យមានពិការភាពពីកំណើត ដូចជាវិទ្យុសកម្ម ឬសារធាតុគីមីពុល។
• អ្នកអាចទទួលការឆ្លងមេរោគមួយចំនួន ដូចជាស្អូច អុចស្វាយ ឬ cytomegalovirus នៅក្នុងអំឡុងពេលមានផ្ទៃពោះ។
• អ្នកបានសេពគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ។
• ការថតអ៊ុលត្រាសោន បានបង្ហាញថា អ្នកមានបញ្ហា។
• ទារកត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺហ្សែនតាមរយៈការធ្វើតេស្តមុនពេលសម្រាល ដូចជាការបូមទឹកភ្លោះជាដើម៕