ភេសជ្ជៈប៉ូវកម្លាំងភាគច្រើនមានផ្ទុកនូវបរិមាណជាតិកាហ្វេអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចផ្តល់ថាមពលដល់រាងកាយជាបណ្តោះអាសន្នប៉ុណ្ណោះ។ ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនមានជាតិស្ករ និងសារធាតុដទៃទៀតអាចបង្កើនថាមពលរាងកាយក្នុងរយៈពេលមួយយ៉ាងខ្លី ទោះជាយ៉ាងណា វានឹងអាចបណ្ដាលឲ្យកើតមានបញ្ហាមួយចំនួនផ្សេងទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឧទាហរណ៍ ភេសជ្ជៈប៉ូវកម្លាំងដែលមានផ្ទុកជាតិស្ករខ្ពស់អាចនាំឲ្យឡើងទម្ងន់ ហើយភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីន ឬសារធាតុជាតិកាហ្វេអ៊ីនច្រើនពេក អាចនាំកើតមាន ៖
• រោគសរសៃរប្រសាទ
• ឆាប់ខឹង
• ការគេងមិនលក់
• ចង្វាក់បេះដូងដើរញាប់
• សម្ពាធឈាមកើនឡើង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការលាយភេសជ្ជៈប៉ូវកម្លាំងជាមួយគ្រឿងស្រវឹងអាចបណ្ដាលឲ្យកើតមានបញ្ហាច្រើនទៀត។ ភេសជ្ជៈប៉ូវកម្លាំងអាចបន្ថយអារម្មណ៍ស្រវឹង ប៉ុន្តែវាអាចបណ្ដាលឲ្យការផឹកស្រាកាន់តែមានភាពធ្ងន់ធ្ងរ និងការរងរបួសដែលទាក់ទងទៅនឹងគ្រឿងស្រវឹង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំពោះមនុស្សភាគច្រើនដែលផឹកភេសជ្ជៈប៉ូវកម្លាំងម្តងម្កាលគឺជាការល្អ ពីព្រោះប្រសិនបើអ្នកអស់កម្លាំង វាជាវិធីជំរុញថាមពលដល់រាងកាយដ៏ល្អមួយ។
ប្រសិនបើអ្នកមានជំងឺបេះដូង ឬសម្ពាធឈាមខ្ពស់ អ្នកត្រូវសាកសួរគ្រូពេទ្យជាមុន មុននឹងផឹកភេសជ្ជៈប៉ូវកម្លាំង ព្រោះវាអាចបង្កឲ្យមានផលវិបាកមួយចំនួន។ ក្មេងជំទង់ ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន គួរជៀសវាង ឬកំណត់ការទទួលទានភេសជ្ជៈប៉ូវកម្លាំងទាំងនេះ៕