• Alanine transaminase (ALT) គឺជាអង់ស៊ីមដែលត្រូវបានរកឃើញនៅក្នុងថ្លើម ដែលមានតួនាទីជួយរំលាយប្រូតេអ៊ីននៅក្នុងអាហារនៃរាងកាយ នៅពេលដែលថ្លើមត្រូវបានខូចខាត ហើយ ALT ត្រូវបានបញ្ចេញចូលទៅក្នុងចរន្ដឈាម និងមានកម្រិតកើនឡើង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• Aspartate transaminase (AST) គឺជាអង់ស៊ីមដែលជួយបំលែង alanine ដែលជាអាស៊ីតអាមីណេ។ ជាធម្មតា AST មានកម្រិតទាបនៅក្នុងឈាម។ ចំពោះការកើនឡើងក្នុងកំរិត AST អាចបង្ហាញពីការខូចខាត ឬមានជំងឺថ្លើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• Alkaline phosphatase (ALP) គឺជាអង់ស៊ីមនៅក្នុងថ្លើម បំពង់ទឹកប្រមាត់ និងឆ្អឹង។ កាលណា ALP មានកម្រិតខ្ពស់ជាងធម្មតា អាចបង្ហាញពីការខូចខាតថ្លើម ឬជំងឺដូចជាការស្ទះបំពង់ទឹកប្រមាត់ ឬជំងឺឆ្អឹងជាដើម។
• អាល់ប៊ុយមីន និងប្រូតេអ៊ីនសរុប ៖ អាល់ប៊ុយមីន គឺជាផ្នែកមួយនៃប្រូតេអ៊ីនដែលត្រូវបានផលិតនៅក្នុងថ្លើម។ រាងកាយត្រូវការប្រូតេអ៊ីនទាំងនេះដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងការអនុវត្តន៍មុខងារផ្សេងៗទៀត។ កម្រិតទាបជាងធម្មតានៃអាល់ប៊ុយមីន និងប្រូតេអ៊ីនសរុបអាចបង្ហាញពីការខូចខាត ឬមានជំងឺថ្លើម។
• Bilirubin គឺជាសារធាតុដែលបានផលិតនៅក្នុងអំឡុងពេលមានការបំបែកកោសិកាឈាមក្រហម ហើយត្រូវបានឆ្លងកាត់តាមថ្លើម និងត្រូវបានបញ្ចេញតាមលាមក។ ការកើនឡើងនូវកម្រិត Bilirubin (ខាន់លឿង) អាចបង្ហាញពីការខូចខាត ឬមានជំងឺថ្លើម។
• Gamma-glutamyltransferase (GGT) គឺជាអង់ស៊ីមដែលមាននៅក្នុងឈាម។ កម្រិតខ្ពស់ជាងធម្មតាអាចបង្ហាញពីការខូចខាតថ្លើម ឬបំពង់ទឹកប្រមាត់។
• L-lactate dehydrogenase (LD) គឺជាអង់ស៊ីមដែលត្រូវបានរកឃើញនៅក្នុងថ្លើម។ ការកើនឡើងខ្ពស់ជាងធម្មតាអាចបង្ហាញពីការខូចខាតថ្លើម។
• Prothrombin time (PT) គឺជារយៈពេលនៃកំណកឈាម។ ការកើនឡើងខុសពីធម្មតាអាចបង្ហាញពីការខូចខាតថ្លើម៕