កុមារអាចកើតមានជំងឺកង្វះឈាមក្រហម ដែលមូលហេតុជាធម្មតាបណ្ដាលមកពីកង្វះរបបអាហារដែលមានជាតិដែក។ សារធាតុរ៉ែដែលមាននៅក្នុងកោសិកាឈាមក្រហមរបស់រាងកាយ ជាអ្នកបង្កើតអេម៉ូក្លូប៊ី ដើម្បីចាប់យកអុកស៊ីសែននៅទូទាំងរាងកាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា ទារកដែលកើតមកភ្លាម អាចស្តុកជាតិដែកទុកមួយចំនួននៅក្នុងរាងកាយរហូតដល់រយៈពេល ៦ ខែ។ នៅពេលខ្លះ កុមារដែលមានអាយុចន្លោះពី ៤ ទៅ ៦ ខែ អាចកើតមានជំងឺកង្វះឈាមក្រហមកម្រិតស្រាល ដោយសារជាតិដែកនៅក្នុងរាងកាយត្រូវអស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបំបៅដោះកូនដោយទឹកដោះម្តាយ ឬដោយទឹកដោះគោ អាចជួយបំពេញនូវការផ្គត់ផ្គង់នេះបានយ៉ាងល្អ។ ដូចគ្នានេះផងដែរ ជំងឺកង្វះឈាមក្រហមអាចកើតមាននៅជុំវិញអាយុ ៦ ខែ នៅពេលដែលទារកចាប់ផ្តើមចេះញ៉ាំអាហាររឹង និងផឹកទឹកដោះគោ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទារកដែលកើតមិនគ្រប់ខែ និងទារកដែលបំបៅទឹកដោះទាំងស្រុង អាចឆាប់មានការថយចុះជាតិដែកដែលបានស្តុកទុកនៅក្នុងរាងកាយ។
សញ្ញានៃជំងឺកង្វះឈាមក្រហម ជាញឹកញាប់មិនបានកើតឡើងនោះទេ កូនអ្នកអាចនឹងមិនមានរោគសញ្ញាណាមួយនោះទេ។
រោគសញ្ញានៃជំងឺកង្វះឈាមក្រហម ដែលអាចកើតមានឡើងរួមមាន ៖
• ស្លេកស្លាំង
• ក្រចកមានពណ៌ស្លេក
• បាត់បង់ថាមពល៕